Connect with us

រកឃើញអ្នកផ្ទុកកូវីដ១៩ថ្មី ចំនួន០២នាក់ទៀត ដែលជាករណីនាំចូលពីប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះថា មានករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន ០២នាក់ថែមទៀត ដែលជាករណីនាំចូលពីប្រទេសម៉ាឡេស៊ី។

ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ០២នាក់នេះ ជាជនជាតិខ្មែរចំនួន ០២នាក់ ដែលមានអាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងអាយុ ១៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរត្រឡប់ពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គូសបញ្ជាក់ថា ជើងហោះហើរនេះ មានអ្នកដំណើរសរុប ចំនួន ១០៧នាក់ (ស្ត្រី ៣៨នាក់ និងបុរស ៦៩នាក់) មានជនជាតិខ្មែរ ១០៥នាក់ និង ម៉ាឡេស៊ី ០២នាក់។

អ្នកដំណើរខ្មែរនៅសល់ ១០៣ នាក់ បានធ្វើតេស្ត អវិជ្ជមានកូវីដ១៩ ត្រូវបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ រាជធានីភ្នំពេញ និងជនជាតិម៉ាឡេស៊ី ០២នាក់ នៅសណ្ឋាគារមួយនៅទីក្រុងភ្នំពេញ ដើម្បីតាមដានសុខភាពបន្តទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២៧មិថុនានេះ កម្ពុជា រកឃើញអ្នកផ្ទុកកូវីដ១៩សរុប ១៤១នាក់ ក្នុងនោះ ជាសះស្បើយ ១២៩នាក់ដដែល និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១២នាក់ (ស្រី១នាក់ និងប្រុស១១នាក់)៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com