Connect with us

គ្មានពេលទំនេរដើរកម្សាន្តដើម្បីបន្ធូរអារម្មណ៍ សាកងាកមកចាប់អារម្មណ៍ការអានសៀវភៅវិញម្តងដែលវាអាចជួយបន្ថយភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព

កម្សាន្ត៖ សម័យកាលកាន់តែជឿនលឿន មនុស្សក៏ប្រឈមនឹងសម្ពាធកាន់តែខ្លាំងរហូតធ្វើឱ្យមនុស្សជាច្រើនរងនូវជំងឺបាក់ទឹកចិត្តដល់ថ្នាក់ធ្វើអត្ត ឃាតក៏មាន។ យ៉ាងណាមិញ បញ្ហាគ្រប់យ៉ាងសុទ្ធតែមានវិធីដោះស្រាយ គ្រាន់តែយុទ្ធសាស្ត្ររបស់មនុស្សម្នាក់ៗយកមកអនុវត្តមានភាពខុសគ្នាតែប៉ុណ្ណោះ។

ជាក់ស្តែង ការដើរកម្សាន្ត ការស្តាប់តន្ត្រី លេងហ្គេម ការធ្វើសមាធិ ហាត់ប្រាណជាដើម គឺសុទ្ធតែអាចជួយបន្ធូរភាពតានតឹងបានទាំងអស់ ប៉ុន្តែចំណុចមួយទៀតដែលមនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ និងតែងមើលរំលង ហើយក៏មិនចូលចិត្តនោះគឺការអានសៀវភៅ។ ជាការពិតណាស់ ការអានសៀវភៅអាចជួយផ្នែកស្មារតីផ្លូវចិត្ត និងគុណសម្បត្តិជាច្រើនដោយសៀវភៅមួយក្បាលអាចជួយបង្កើនចំណេះដឹង ជួយបន្ធូរអារម្មណ៍តានតឹង បានយ៉ាងមានប្រសិទ្ធភាព។

ប៉ុន្តែ ត្រូវប្រាកដផងដែរថា លោកអ្នកជ្រើសរើសប្រភេទសៀវភៅដែលខ្លួនឯងចូលចិត្តមិនថាជាសៀវភៅប្រលោមលោក សៀវភៅអាជីវកម្ម វិទ្យាសាស្ត្រ ឬ ចិត្តសាស្ត្រឡើយ ព្រោះវាអាចជួយឱ្យលោកអ្នកជក់ចិត្ត និងចំណាយពេលអានមិនធុញទ្រាន់។

ក្រៅពីជួយបន្ធូរអារម្មណ៍តានតឹងហើយនោះ ការអានសៀវភៅក៏អាចជួយឱ្យលោកអ្នកមានការចងចាំល្អ ផ្តោតអារម្មណ៍បានល្អ មានភាពច្នៃប្រឌិត មានគំនិតវិជ្ជមាន ថែមទាំងទទួលបានចំណេះថ្មីៗជាច្រើនរៀងរាល់ថ្ងៃទៀតផង។ ដូចនេះប្រសិនជាលោកអ្នកមិនមានពេលវេលាធ្វើដំណើរកម្សាន្តនោះទេអាចសាកវិធីសាស្ត្រ ទម្លាប់អានសៀវភៅជាប្រចាំមុនចូលគេង ឬ គ្រប់ពេលដែលលោកអ្នកទំនេរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com