Connect with us

អ្នកជំងឺកូវីដ១៩ មួយនាក់ ជាសះស្បើយ ខណៈករណីឆ្លង មិនមានការកើនឡើងទេនៅថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះថា មានអ្នកជំងឺកូវីដ១៩ ចំនួន១រូបទៀត បានជាសះស្បើយ ខណៈ១១នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីជាសះស្បើយនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ដែលជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកជំងឺកូវីដ សរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់) ដែលក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយសរុបចំនួន១៣០នាក់ (ស្រី៣៩នាក់ និងបុរស៩១នាក់) ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ (ស្រ្តី ០១នាក់ និងបុរស១០នាក់)។

អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនោះ មានបុរសជនជាតិខ្មែរ០៧នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរជនជាតិឥណ្ឌូណេស៊ី០១នាក់ ដែលទើបបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី និងកំពុងសម្រាកព្យាបាលនៅម័ពេទ្យមិត្តភាពខ្មែរ-សូវៀត។ បុរសជនជាតិខ្មែរ០២នាក់ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com