លោក ហុង ដា ប្ដូរម៉ូតសក់ថ្មីប្លែក ក្នុងការប្រកួតឱ្យក្លិបនៅប្រេស៊ីល
ប្រេស៊ីល៖ លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានធ្វើឱ្យអ្នកគាំទ្រនៅប្រេស៊ីល មានសេចក្ដីរំភើបជាខ្លាំង បន្ទាប់ពីលោក បានចូលរួមជាមួយក្លិប Botafogo នៃលីគកំពូលប្រេស៊ីល (Serie A) កាលពីដើម ខែកុម្ភៈ ឆ្នាំ២០២០។
កាលពីយប់មិញ លោក Keisuke Honda បានបង្ហាញខ្លួនឱ្យក្រុម Botafogo ប្រកួតទល់នឹងក្លិប Cabofriense ក្នុងកម្មវិធីពានរង្វាន់ Campeonato Cariona របស់ប្រេស៊ីល។ លោក Honda បានប្ដូរម៉ូតសក់កាន់តែប្លែក ដោយទុកសក់វែង សក្តិសមជាកីឡាករជប៉ុនពិតមែន។ កន្លងមក គេសង្កេតឃើញថា លោក Honda និយមសក់ខ្លី និងលាបពណ៌ទង់ដែង។
ក្នុងការប្រកួតយប់មិញ ក្លិប Botafogo បានបំបាក់ក្រុម Cabofriense ដោយលទ្ធផល ៦ ទល់នឹង ២។ ទោះបីជាលោក Honda មិនអាចរកគ្រាប់បាល់ជូនក្រុមបានក៏ដោយ ក៏លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងជ័យជម្នះនេះ។
ក្រោយចប់ការប្រកួត លោក Honda បានបង្ហោះនៅក្នុងបណ្ដាញសង្គមថា៖ “ការខិតខំលេងជាក្រុម បានល្អ! បន្តទៅមុខទៀត!”៕
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍