កាសែតក្នុងស្រុកមួយបានបញ្ជាក់ថា តួឯកស្រីក្នុងរឿង “What’s Wrong With Secretary Kim” មានទំនាក់ទំនងស្នេហាស្ងាត់ៗជាមួយ Park Seo Joon រយៈពេល៣ឆ្នាំមកហើយ
កូរ៉េខាងត្បូង៖ យោងតាមកាសែតក្នុងស្រុកមួយបានបញ្ជាក់ថា តារាសម្តែងល្បីឈ្មោះ Park Min Young បានមានទំនាក់ទំនងជាមួយតារាសម្តែងប្រុស Park Seo Joon រយៈពេល ៣ ឆ្នាំមកហើយ ប៉ុន្តែ ដោយសារអ្នកទាំងពីរ មិនចង់ឱ្យអ្នកគាំទ្រចាប់អារម្មណ៍លើរឿងឯកជនជាងការងាររបស់ពួកគេ ទើបតារាសម្តែងល្បីឈ្មោះទាំងពីរដួង មិនបង្ហាញជាសាធារណៈ។
រឿងភាគ “What’s Wrong With Secretary Kim” ជារឿងមួយដែលមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយអ្នកទាំងពីរ ក៏ជាតួឯកប្រុសស្រីក្នុងរឿងល្បីនេះផងដែរ។ ទោះជាយ៉ាងណា យោងតាមការចុះផ្សាយបានបញ្ជាក់ថា ទំនាក់ទំនងរបស់អ្នកទាំងពីរ គឺកើតឡើងមុនសម្តែងរឿងភាគនេះទៅទៀត។
យ៉ាងណាមិញ នេះគឺជាការចុះផ្សាយរបស់កាសែតក្នុងស្រុកគួបផ្សំជាមួយនឹងភស្តុតាងខ្លះៗដែលអ្នកនិយមលេងបណ្តាញសង្គមចែករំលែកតែប៉ុណ្ណោះ ប៉ុន្តែមិនឃើញមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាមួយចុះផ្សាយពីរឿងនេះឡើយ ម៉្យាងទៀត មកទល់ពេលនេះ ក៏មិនទាន់មានការបញ្ជាក់ពីតារាទាំងពីររូបនេះនៅឡើយ៕
ប្រភព៖ allkpop
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍