Connect with us

អ្នកគាំទ្រ Arsenal ប្រតិកម្ម ដែលក្លិបបន្តកិច្ចសន្យាដល់កីឡាករបួនរូបដែលមាន David Luiz ផងដែរ

Premier League៖ អ្នកគាំទ្រក្លិប Arsenal បានប្រតិកម្ម បន្ទាប់ពីក្លិបបានបន្តកិច្ចសន្យាថ្មីដល់កីឡាករបួនរូប ក្នុងនោះក៏មានខ្សែការពារ David Luiz ផងដែរ។

កីឡាករបីរូបមាន David Luiz, Pablo Mari និង Cedric Soares ត្រូវបានផ្តល់កិច្ចសន្យាថ្មី ស្របពេលកីឡាករខ្ចីជើង Dani Ceballos បានពន្យារកិច្ចសន្យារហូតដល់ដំណាច់រដូវកាលនេះ។

ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តដោយ Luiz ធ្វើមិនសូវបានល្អនៅពេលវិលត្រឡប់មកវិញ ចំណែក Mari បន្តស្ថិតនៅក្រៅការប្រកួត ព្រោះរបួសដល់ខែវិច្ឆិកា ខណៈ Cedric ក៏មិនបានលេងសូម្បីមួយប្រកួតចាប់តាំងពីផ្ទេរមកពី Southampton ក្នុងកិច្ចសន្យាខ្ចីជើង។

ក្រុមអ្នកគាំទ្រមានកំហឹងចំពោះការផ្តល់កិច្ចសន្យាថ្មីដល់ Luiz ព្រោះកីឡាកររូបនេះ ធ្វើមិនសូវបានល្អ និងបានសាងកំហុសបណ្តាលឱ្យ Arsenal ចាញ់ក្រុម Man City នៅសប្តាហ៍នេះ។

ទោះយ៉ាងណា ប្រធានបច្ចេកទេសក្លិបលោក លោក Edu បានកោតសរសើរពេញទំហឹងចំពោះកីឡាករទាំងអស់នេះ។
លោក Edu បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្ត ដែលយើងនៅមានកីឡាករទាំងអស់នេះក្នុងក្រុមរបស់យើងសម្រាប់អនាគត៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com