ខ្សែប្រយុទ្ធ Arjen Robben វិលពីការចូលនិវត្តន៍ និងលេងឱ្យក្លិបហុល្លង់ Groningen
ហុល្លង់៖ ខ្សែប្រយុទ្ធ Arjen Robben បានវិលពីការចូលនិវត្តន៍ និងត្រឡប់មកការប្រកួតប្រជែងនាទីលានវិញហើយ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន The Sun។
កីឡាករវ័យ៣៦ឆ្នាំ ត្រូវរាយការណ៍ថា បានចូលលេងជាមួយក្លិបដំបូងរបស់គេ FC Groningen ដែលកំពុងលេងនៅលីគកំពូលហុល្លង់។
អតីតកីឡាករ Chelsea បានប្រកាសចូលនិវត្តន៍កាលពីរដូវក្ដៅមុន បន្ទាប់ពីឈ្នះពាន១០រដូវកាលជាមួយ Bayern Munich។ ប៉ុន្តែ Arjen Robben បាននិយាយក្នុងវីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គម Twitter ពីការត្រឡប់ទៅកាន់ក្លិបដំបូងរបស់ខ្លួន ដោយសារតែមានការបញ្ចុះបញ្ចូលពីគ្រួសារ។
Robben ធ្លាប់ជាយុវជនរបស់ក្រុម Groningen មុនពេលឡើងមកលេងឈុតធំ២រដូវកាលពីឆ្នាំ២០០០ដល់២០០២ ក្រោយមកផ្លាស់ទៅក្លិប PSV។ គេក៏ធ្លាប់លេងឱ្យក្លិបធំៗនៅអឺរ៉ុបដូចជា Chelsea និង Real Madrid ជាដើម ប៉ុន្តែគេជោគជ័យបំផុតជាមួយ Bayern Munich៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍