សហព័ន្ធបាល់ទាត់បារាំង ប្រកាសកាលបរិច្ឆេទនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French Cup និង French League Cup
បារាំង៖ សហព័ន្ធបាល់ទាត់បារាំង បានប្រកាស កាលបរិច្ឆេទ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French Cup និង French League Cup ដែលត្រូវដំណើរការឡើងវិញ បន្ទាប់ពីត្រូវផ្អាកមួយរយៈ ដោយសារជំងឺកូវីដ១៩។
តាមការបញ្ជាក់គឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French Cup ឬ Coupe de France នឹងធ្វើឡើងនាថ្ងៃទី២៤ ខែកក្កដា ដែលជាជំនួបរវាង PSG និង Saint Etienne។ រីឯ ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French League Cup ឬ Coupe de La Ligue នឹងធ្វើឡើង នៅថ្ងៃទី៣១ ខែកក្កដា ដែលជាជំនួបរវាង PSG ប៉ះនិង Lyon។
ដោយឡែក អាជ្ញាធរក៏បានផ្តល់ការអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតលើទីលានផងដែរ ប៉ុន្តែកំណត់ចំនួនត្រឹម ៥ពាន់ នាក់ប៉ុណ្ណោះ ក្នុង១ប្រកួត៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍