Connect with us

សៀង ចន្ធា ផ្ដល់កម្លាំងចិត្តដល់ ទៀត គីមហេង ឆាប់ជាសះស្បើយ

ភ្នំពេញ៖ កីឡាករ សៀង ចន្ធា របស់ក្លិបបាល់ទាត់បឹងកេត និងក្រុមជម្រើសជាតិកម្ពុជា បានធ្វើការជូនពរដល់ ទៀត គីមហេង ដែលបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសោរ៍ ទី២៧ ខែមិថុនា ឱ្យឆាប់ជាសះស្បើយ។

ទៀត គីមហេង ដែលជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ ជាមួយមិត្តស្រីដែលបានទទួលមរណភាពនៅនឹងកន្លែងកើតហេតុ។ ទៀត គីមហេង ដែលជាកីឡាកររបស់ក្លិបបាល់ទាត់វិសាខា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ។

ខ្សែប្រយុទ្ធ សៀង ចន្ធា បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ “រឹងមាំឡើងសម្លាញ់ ពួកយើងទាំងអស់គ្នានៅក្បែរឯង និងរង់ចាំលើកទឹកចិត្តឯងជានិច្ច ឆាប់ដឹងខ្លួនហើយជាសះស្បើយវិញណាសម្លាញ់”។ អ្នកគាំទ្រជាច្រើន ក៏បានធ្វើការជូនពរ ទៀត គីមហេង ឱ្យឆាប់ធូរស្រាលពីរបួស ជាបន្តបន្ទាប់នៅក្នុងប្រអប់ Comment របស់ សៀង ចន្ធា ផងដែរ។

សូមជម្រាបថា ក្នុងករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្ត១គ្រឿងបានបុកម៉ូតូដែលគីមហេង និងមិត្តស្រី កំពុងបើកបរនៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រួចបានបើករត់គេចនោះ, កីឡាករជម្រើសជាតិកម្ពុជា ស៊ីន កក្កដា បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា ទៀត គីមហេង មិនបានដឹងថា មិត្តស្រីរបស់ខ្លួន បានស្លាប់បាត់បង់ជីវិតនោះទេ បន្ទាប់ពីដឹងខ្លួន៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com