Connect with us

តួអង្គ “ឆោមផ្កា” មានភាពទាក់ទាញជាខ្លាំងក្នុងនាមជាតួសម្តែងកាចឆ្នាស ជាមួយការសម្តែងលើកដំបូងរបស់គាត់

កម្សាន្ត៖ តួអង្គសម្តែងមួយរូប ដែលមានវ័យក្មេង សម្តែងជាតួអង្គ “ឆោមផ្កា” កំពុងធ្វើឱ្យប្រិយមិត្តជាច្រើនក្នាញ់ និងចាប់អារម្មណ៍ជាមួយទម្រង់នៃការសម្តែងរបស់គាត់។ ការសម្តែងរបស់គាត់ពិតជាមានភាពរស់រវើក ទាក់ទាញ ពិសេសគាត់អាចសម្តែងបានជាតួអង្គកាចឆ្នាស ឈ្នានីស បានយ៉ាងស្ទាត់ជំនាញ មិនចាញ់តួរៀមច្បងប៉ុន្មាននោះឡើយ។

ទស្សនិកជនប្រាកដជាចង់ដឹងថា កុមារី រ៉ាស៊ី លីខារីសា តួអង្គ “ឆោមផ្កា” មានអាយុប៉ុន្មានហើយ បានជាសម្តែងបានយ៉ាងល្អបែបនេះ ដូចនេះ MyTV Plus សូមបញ្ជាក់ជូនទស្សនិកជនឱ្យបានដឹងច្បាស់ថា កុមារីម្នាក់នេះ គាត់ទើបតែមានអាយុ ៨ឆ្នាំប៉ុណ្ណោះ។ ចំពោះការសម្តែងរបស់គាត់នៅក្នុងរឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” ក៏ជាលើកទីមួយសម្រាប់រូបគាត់ផងដែរ ប៉ុន្តែគាត់ពិតជាសម្តែងបានយ៉ាងល្អជាមួយសំឡេងពិត មិនបញ្ចូលនោះឡើយ។

កុមារី រ៉ាស៊ី លីខារីសា ក៏ធ្លាប់បានបញ្ជាក់ប្រាប់ថា គាត់មិនមានចរិតកាចឆ្នាសដូចដែលទស្សនិកបានឃើញនោះទេ ព្រោះនេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។ ឆោមផ្កា គឺជាតួមួយដែលកាច ឆ្នាសខ្លាំង និងតាមឈ្នានីស ព្កុលមាសរហូត ត្បិតអ្វីនេះគឺជាទោសដែល ទេពធីតាព្កុលមាស ត្រូវទទួល ក៏ព្រោះតែបានធ្វើខុសនឹងច្បាប់ឋានលើ។

សូមរង់ចាំតាមដានទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” តាមរយៈកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com