ហេង ចន្ថា បង្ហើបអារម្មណ៍ពិតដល់បុរសៗ កុំឃើញរូបកែច្នៃភ្លាមស្រឡាញ់ភ្លែត ចាំឃើញរូបពិតសិនចាំនិយាយ
កម្សាន្ត៖ តារាសម្តែងលាក់សម្រស់ ថ្ពាល់ផ្អែម កញ្ញា ហេង ចន្ថា តែងតែបង្ហាញខ្លួនជាមួយការសម្តែងភាពយន្តក្នុងស្រុកជាច្រើន ពិសេសភាពយន្តខ្នាតធំតែម្តង ប៉ុន្តែមួយរយៈពេលនេះ កញ្ញាហាក់បីដូចជាមិនសូវបានបញ្ចេញមុខមាត់ដូចកាលពីមុននោះឡើយ ដោយសារតែពិភពលោកកំពុងជួបបញ្ហាជំងឺកូវីដ១៩ ទើបធ្វើឱ្យផលិតកម្មជាច្រើនបានផ្អាកការផលិតរបស់ខ្លួន។
ថ្មីៗនេះ កញ្ញា ហេង ចន្ថា ក៏បានបង្ហើបពីអារម្មណ៍ពិតរបស់ខ្លួនចែកជូនមិត្តបុរសៗដែលតែងតែឈ្លក់វង្វេងជាមួយសម្រស់ស្រស់ស្អាតរបស់មនុស្សស្រី នៅពេលមើលរូបថតកែច្នៃដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និង Instagram នោះ សូមកុំឱ្យមានការចាញ់បោកនូវសម្រស់ទាំងនេះព្រោះពេលឃើញភ្លាមស្រឡាញ់ភ្លែត តែជួបផ្ទាល់បែរជាមិនស្រឡាញ់ទៅវិញ។
នេះជាអារម្មណ៍មួយដែលតារាសម្តែងម្នាក់នេះចង់បង្ហាញប្រាប់ដល់ប្រិយមិត្តដែលលង់សម្រស់លើរូបថតកែច្នៃ ពេលដែលគេបានកែរូបនេះរួចហើយ ប៉ុន្តែបើស្រឡាញ់សូមស្រឡាញ់ដោយចិត្តស្មោះ។ កញ្ញា ហេង ចន្ថា ក៏មិនមានពាក្យអ្វីច្រើននោះដែរ កញ្ញានៅតែអរគុណជានិច្ចចំពោះការគាំទ្ររបស់ទស្សនិកជនមកលើកញ្ញា ដែលស្រឡាញ់ហើយរាប់អានកញ្ញាមកដល់ពេលនេះ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍