Connect with us

ភ្នំយ៉ាត តំបន់បេតិកភណ្ឌធម្មជាតិ និងប្រវត្តិសាស្ត្រក៏កម្ររបស់កម្ពុជា

ប៉ៃលិន៖ ស្ថិតនៅក្នុងក្រុងប៉ៃលិន តាមបណ្តោយផ្លូវលេខ៥៧ ភ្នំយ៉ាត គឺជាវត្តចាស់មួយដែលមានសំណង់បុរាណដូចជា ចេនឡាមណីចេតីយ៍តូចធំ និងអាស្រមជាច្រើន។ ភ្នំមួយនេះ មានកាំជណ្តើរចំនួន ៤២ កាំដែលកសាងឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៨ ហើយភ្នំនេះដែរ មានកម្ពស់ ៦០ ម៉ែត្រ បណ្តោយ ៧០០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ និងក្រឡាផ្ទៃ ៣០០០០ម៉ែត្រការ៉េ។

ភ្នំធម្មជាតិមួយនេះ មានសម្បត្តិធម្មជាតិជាច្រើនដូចជា ប្រាសាទបុរាណ ៨ ទិស ចេតិយព្រះអង្គ ចូឡាមណី ព្រះវិហារវត្តភ្នំយ៉ាត រូបសំណាកព្រះអង្គ អភយមុទ្រា រូបសំណាកលោកយាយយ៉ាត និងត្រង់សេមួយកន្លែងប្រើនៅសម័យសង្គ្រាម។

គួរបញ្ជាក់ដែរថា ភ្នំធម្មជាតិមួយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា អនុម័តឱ្យក្រសួងបរិស្ថានរៀបចំបង្កើតភ្នំនេះឱ្យទៅជា “តំបន់បេតិកភណ្ឌធម្មជាតិភ្នំយ៉ាត” កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ សម្រាប់ទុកជាកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ៕

ប្រភព៖ Heritage Diary (រូបភាព អ៊ិន រតនវិសាល/ពេជ្រ រតនា)

កែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com