Connect with us

ភ្នំបឹង និង ភ្នំទំព័រ កំពុងក្លាយទៅជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយម

ពោធិ៍សាត់៖ ភ្នំបឹង និងភ្នំទំព័រក្នុងខេត្តពោធិ៍សាត់ កំពុងក្លាយទៅជាតំបន់ទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយមបំផុត ដោយសារមានទេសភាពស្រស់ស្អាតដែលទាក់ទាញដល់ភ្ញៀវទេសចរ។

តំបន់ទេសចរណ៍ទាំងពីរនេះ ត្រូវបានរៀបចំឱ្យមានជាសហគមន៍រួចរាល់ហើយ ដោយមានអ្នកនាំផ្លូវ ការបម្រើសេវាម្ហូបអាហារ ជាដើម ហើយសម្រាប់ភ្ញៀវទេសចរ ៥នាក់ ត្រូវមានអ្នកនាំផ្លូវម្នាក់ ដោយក្នុង១ក្រុម ត្រូវមានសមាជិកចាប់ពី១៥នាក់ឡើងទៅ ដោយត្រូវមានអ្នកនាំផ្លូវយ៉ាងតិច៥នាក់ ។

ភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងចង់ឡើងភ្នំទេសចរណ៍ផ្សងព្រេងដែលហៅថា អេកូទេសចរណ៍នេះ គឺទី១ ភ្នំទំព័រ នៅឃុំប្រមោយ ស្រុកវាលវែង។ ភ្នំទំព័រ មានចម្ងាយ ៨គីឡូម៉ែត្រពីទីរួមស្រុក ដោយមានសហគមន៍មានការរៀបចំជាផ្លូវការគ្រប់គ្រាន់។ ហើយទី២ គឺ ភ្នំបឹង នៅឃុំអូរសោម ដោយឡើងភ្នំទៅ យើងអាចឃើញទេសភាពដូចទឹកសមុទ្រអ៊ីចឹង នៅក្នុងរដូវវស្សានេះ។

សូមបញ្ជាក់ថា ភ្នំទំព័រស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង ភ្នំបឹង ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលភ្នំទាំងពីរនេះ មានទេសភាពមិនចាញ់គ្នានោះឡើយ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានជាតិ

កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com