កម្ពុជា នឹងមានភ្លៀងធ្លាក់ច្រើន ក្នុងអំឡុងពេល១សប្ដាហ៍ខាងមុខ
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា កំពុងរងនូវឥទ្ធិលខ្យល់មូសុងនិរតី ជាមួយនឹងជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលនឹងអាចធ្វើឱ្យមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីធម្យមទៅច្រើន ក្នុននោះ ក៏មានផ្នែកមួយចំនួន នឹងអាចមានភ្លៀងធ្លាក់ខ្លាំង។ ចំណែក បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីធម្យមទៅច្រើន។ រីឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ក្នុងនោះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។
ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកដំណើរសមុទ្រ ជាពិសេសប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍