Connect with us

ចិន ធ្វើតេស្តវ៉ាក់សាំងការពារជំងឺកូវីដ១៩ លើទាហាន

ចិន៖ ទាហានចិន ត្រូវប្រើប្រាស់សម្រាប់ការធ្វើតេស្តសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩។ វ៉ាក់សាំង Ad5-nCoV ត្រូវបានស្រាវជ្រាវ និងផលិតដោយក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃបណ្ឌិត្យសភាយោធាចិន និងក្រុមហ៊ុន CanSino Biologics ។

យោងតាមក្រុមហ៊ុន CanSino Biologics កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា, ទាហានមួយរូប ត្រូវបានឆ្លងកាត់ការធ្វើតេស្ត២ដំណាក់កាល ដែលបង្ហាញពីសុវត្ថិភាព ហើយការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ មានកម្រិតខ្ពស់ចំពោះជំងឺកូវីដ១៩។ ចំពោះដំណាក់កាលធ្វើតេស្តទី៣ មិនទាន់ចាប់ផ្ដើមនោះទេ ដែលវាជាការសម្រេចចុងក្រោយថាតើ វ៉ាក់សាំងនេះ អាចការពារពីជំងឺកូវីដ១៩បាន ឬ យ៉ាងណា។

សូមបញ្ជាក់ថា វ៉ាក់សាំងនេះ មិនទាន់ត្រូវបានប្រើប្រាស់លើជនស៊ីវិលនោះទេ។ សេចក្ដីរាយការណ៍ឱ្យដឹងថា វ៉ាក់សាំងចំនួន ៣ប្រភេទទៀត បានទទួលជោគជ័យចំនួន ២ដំណាក់កាល នៅក្នុងប្រទេសចិនផងដែរ៕

ប្រភព៖ SCMP

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com