Connect with us

ទេសភាពខេត្តមណ្ឌលគិរី និងរតនគិរីស្រស់ស្អាតខ្លាំងរហូតធ្វើឱ្យអ្នកទេសចរប្រៀបប្រដូចទៅនឹងប្រទេសស្វីស

កម្សាន្ត៖ មួយរយៈពេលនេះ តំបន់ទេសចរណ៍មណ្ឌលគិរីលើទឹកដីអច្ឆរិយកម្ពុជាកំពុងអង្រួនភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសជាខ្លាំងដោយសារទេសភាពដ៏ស្រស់ត្រកាលដែលជាអំណោចផលពីធម្មជាតិនេះបានឆក់យកចំណាប់អារម្មណ៍ពីអ្នកទេសចរបានច្រើនគួរឱ្យកត់សម្គាល់។

កាលពីប៉ុន្មានថ្ងៃមុន សូម្បីឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy ក៏បានលើកសរសើរពីសម្រស់ខេត្តមណ្ឌលគិរីរហូតធ្វើការប្រៀបប្រដូចទៅនឹងរដ្ឋវើម៉ន នៅសហរដ្ឋអាមេរិកទៀតផង។ កុំថាឡើយជនបរទេស សូម្បីតែម្ចាស់ប្រទេសផ្ទាល់ក៏អត់ទ្រាំមិនសរសើរទេសភាពប្រទេសកំណើតរបស់ខ្លួនមិនបានដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះម្ចាស់គណនីយបណ្តាញសង្គមដែលមានឈ្មោះ Sokny Sao បានធ្វើការប្រដូចទេសភាពប្រទេសកម្ពុជានាទឹកដីខេត្តរតនគិរី និងមណ្ឌលគិរីទៅនឹងប្រទេសស្វីសដែលពោរពេញទៅដោយព្រៃឈើស្តុកឃើញហើយពិតជាធ្វើឱ្យអារម្មណ៍ស្រស់ស្រាយខ្លាំង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាខេត្តមណ្ឌលគិរី និងរតនគិរីបានប្រែមុខមាត់ច្រើនរហូតធ្វើឱ្យអុ្នកនិយមលេងបណ្តាញសង្គមធ្វើការចែករំលែកវីដេអូទេសភាពនៅទីនោះតៗគ្នាជាច្រើនផងដែរ៕

ប្រភព៖ Sokny Sao

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com