Connect with us

បើមិនចាំបាច់ កុំប្រើប្រាស់កម្មវិធីទាំងនេះ ប្រយ័ត្នគេលួចទិន្នន័យ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋ ទាញយកតែកម្មវិធីណាដែលគិតថាចាំបាច់ ហើយលុបកម្មវិធីនោះចោលវិញ នៅពេលដែលឈប់ប្រើប្រាស់ ព្រោះកម្មវិធីខ្លះ ក៏នៅតែមានដំណើការ បើទោះបីជាលោកអ្នកពុំប្រើវាក៏ដោយ។

សេចក្ដីណែនាំនេះ បានធ្វើឡើង បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌា បានធ្វើការហាមឃាត់ ឈប់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទចំនួន ៥៩ កម្មវិធី ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយពីពិនិត្យឃើញពីគុណវិបត្តិជាច្រើនពាក់ព័ន្ធនឹងកម្មវិធីទាំងអស់នេះ ដែលភាគច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម និងដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនពួកគេតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំក្នុងការលួចទាញយកទិន្នន័យទៀតផង។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ទើបតែបានផ្សព្វផ្សាយកាលពីសប្ដាហ៍កន្លងទៅ ទាក់ទងនឹងកម្មវិធី Tiktok ដែលបានទាញយកទិន្នន័យឯកជនភាពពី Clipboards របស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេ។ ការទាញយកទិន្នន័យនេះ គឺជាការរំលោភសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរផងដែរ ព្រោះទិន្នន័យដែលពួកគេទាញយកនោះអាចជា លេខសម្ងាត់ ឬលេខគណនីដែលនាំឱ្យមានការជ្រៀតចូលផ្សេងៗទៀតដោយពុំមានការអនុញ្ញាត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញនូវកម្មវិធីទាំង៥៩ ដែលពុំមានសុវត្ថិភាពដូចខាងក្រោម៖

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com