Connect with us

ប្រធាននាយកដ្ឋានភាពយន្តលោក ប៉ុក បូរក្ស បង្ហាញការភ្ញាក់ផ្អើលខ្សែភាពយន្តខ្នាតធំមួយដែលត្រៀមក្រុងពាលីនៅចុងខែកក្កដា ទាំងតួសម្តែងមួយចំនួនធំពុំបានដឹងខ្លួន

កម្សាន្ត៖ កាលពីពេលថ្មីៗនេះសារព័ត៌មានក្នុងស្រុកមួយបានធ្វើការចុះផ្សាយពីគម្រោងក្នុងការបើកសម្ពោធពិធីក្រុងពាលីនៅចុងខែកក្កដា ខាងមុខនេះនៃខ្សែភាពយន្តខ្នាតធំរឿង “ប្រមាញ់ប្រវត្តិសាស្រ្ត” ដែលជាការនិពន្ធ និងដឹកនាំដោយផលិតករវ័យក្មេងរបស់ផលិតកម្ម DL លោក ជិន ជ័យណារ៉ា ហើយភាពយន្តមួយនេះគ្រោងនឹងចំណាយប្រាក់រហូតដល់ជាង ១ លានដុល្លារឯណោះ។

យ៉ាងណាមិញ យោងតាមគណនីយបណ្តាញសង្គមប្រធាននាយកដ្ឋានភាពយន្តលោក ប៉ុក បូរក្ស បានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងដោយសារតួអង្គមួយចំនួនធំនៅក្នុងរូបឃោសនាមិនបានដឹងខ្លួនឡើយ ម៉្យាងទៀត លោកក៏បានបញ្ជាក់ដែរថា ខាងផលិតកម្មពុំមានចុះបញ្ជីត្រឹមត្រូវឡើយដោយលោកចោទជាសំណួរថា តើភាពយន្តមួយនេះអាចដំណើរការបានយ៉ាងណាបើទាំងផលិតកម្មមិនបានចុះបញ្ជីត្រឹមត្រូវ ថែមទាំងតួសម្តែងមួយចំនួនធំមិនបានដឹងបែបនេះ?

គួរបញ្ជាក់ដែរថា លោក ប៉ុក បូរក្ស បានអះអាងថា រូបភាពដែលយកទៅផ្សាយឃោសនានោះគឺជារូបកាត់តតែប៉ុណ្ណោះ៕

ប្រភព៖ Pok Borak

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com