Connect with us

ថៃ អនុញ្ញាតឱ្យជនបរទេស ៥ម៉ឺននាក់ចូល ចាប់ពីថ្ងៃស្អែកតទៅ

ថៃ៖ ប្រទេសថៃ នឹងលើកលែងចំពោះបម្រាមមិនឱ្យមានការហោះហើរឆ្លងប្រទេស ចាប់ពីថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ហើយកំណត់ជនបរទេសចូលទៅកាន់ប្រទេសថៃ ត្រឹមតែ ៥ម៉ឺននាក់ប៉ុណ្ណោះ។

អាជ្ញាធរអាកាសចររស៊ីវិលថៃ បានកំណត់លក្ខខណ្ឌខ្លះៗ សម្រាប់ការអនុញ្ញាតឱ្យមានជើងហោះហើរអន្តរជាតិឡើងវិញនេះ។ យ៉ាងណាមិញ មិនមានការបញ្ជាក់លម្អិតនូវលក្ខខណ្ឌទាំងនេះឡើយ ប៉ុន្តែ អាជ្ញាធរដែលអនុវត្តច្បាប់អន្តោរប្រវេសន៍ ច្បាប់ជំងឺឆ្លង អាកាសចរណ៍ និងច្បាប់គ្រាអាសន្ន ត្រូវទទួលខុសត្រូវចំពោះអ្នកដំណើរដែលចូលទៅប្រទេសថៃ។

សេចក្ដីប្រកាសរបស់អាជ្ញាធរអាកាសចរស៊ីវិលថៃ បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលថៃ កាលពីថ្ងៃចន្ទម្សិលមិញ បានសម្រេចអនុញ្ញាតឱ្យជនបរទេស ជាអ្នកជំនួញ អ្នកដែលបានរៀបការជាមួយជនជាតិថៃ ពលករស្របច្បាប់ អ្នកស្នាក់នៅអចិន្ត្រៃយ៍ អ្នកទេសចរស្វែងរកសេវាព្យាបាលជំងឺ និងសិស្សនិស្សិតនិងអាណាព្យាបាលជាជនបរទេស ចូលទៅកាន់ប្រទេសថៃឡើងវិញ។

តាមរបាយការណ៍ អ្នកដំណើរតិចជាង ៤,២លាននាក់ បានឆ្លងកាត់ព្រលានយន្តហោះទាំង ២៨ របស់ថៃ គិតចាប់ពីដើមឆ្នាំ២០២០នេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានចំនួន ៩,៣លាននាក់។ បញ្ហាកូវីដ១៩ បានបង្ខំឱ្យថៃ ផ្អាកការហោះហើរក្នុងស្រុក និងក្រៅស្រុក កាលពីដើមខែមេសាកន្លងទៅ៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com