Connect with us

Dean Henderson នឹងបន្តលេងឱ្យ Sheffield United រហូតដល់ចប់រដូវកាល

Premier League៖ អ្នកចាំទី Dean Henderson នឹងបន្តលេងជាមួយក្លិប Sheffield United លើលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់ការប្រកួត Premier League រដូវកាល ២០១៩-២០។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។

Henderson វ័យ២៣ឆ្នាំ បានរួមចំណែកជួយ Sheffield ឡើងមកលីគកំពូលអង់គ្លេសកាលពីរដូវកាលមុន។
កិច្ចសន្យាខ្ជីជើងរបស់រូបគេ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា នេះ ប៉ុន្តែត្រូវបន្តថែមទៀតដោយសារការផ្អាកលីគ ព្រោះស្ថានភាពនៃការឆ្លងជម្ងឺកូវីដ១៩។

Henderson បានអភិវឌ្ឈន៍ខ្លួនក្លាយជាអ្នកចាំទីល្អបំផុតនាក្របខណ្ឌ Premier League រដូវកាលនេះ ប៉ុន្តែអនាគតរយៈពេលវែងជាមួយក្លិបនៅតែមិនទាន់ច្បាស់។

Man UTD ត្រូវជឿថា នឹងនៅតែបន្តផ្តល់ឱកាសដល់ David de Gea ជាអ្នកចាំទីដៃទី១ បើទោះជាសមត្ថភាពរបស់គេបានធ្លាក់ចុះមួយកម្រិតក្តី៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com