Connect with us

តើក្រដាសប្រាក់ ១ម៉ឺនរៀល ១សន្លឹក ធនាគារជាតិនៃកម្ពុជា ចំណាយថ្លៃបោះពុម្ពប៉ុន្មាន?

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានលើកបង្ហាញជាឧទាហរណ៍មួយ អំពីក្រដាសប្រាក់ប្រភេទ ១០០០០ រៀល ត្រូវការថ្លៃចំណាយបោះពុម្ពចំនួន ៣០០រៀល។ នៅពេលដែលក្រដាសប្រាក់ប្រភេទ ១០០០០រៀលនេះ ត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរដល់សាធារណជន ក្រដាសប្រាក់នេះ អាចទិញទំនិញក្នុងតម្លៃ ១០០០០រៀល។ ដូច្នេះចំណូលពីការបោះពុម្ពស្មើនឹង ៩៧០០រៀល។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងទៀតថា សេដ្ឋកិច្ចដែលមានដុល្លារូបនីយកម្មខ្ពស់ បានដាក់កំហិតលទ្ធភាពរបស់ប្រទេស ក្នុងការទទួលបានចំណូលពីការបោះពុម្ពនេះ ដោយសារសាធារណជនកាន់រូបិយបណ្ណជាចម្បង ជំនួសឱ្យរូបិយវត្ថុជាតិ។ ដូច្នេះ ការកាន់កាប់រូបិយបណ្ណ មានន័យស្មើនឹងការខាតបង់ចំណូលពីការបោះពុម្ព។ លើសពីនេះ ការកាន់កាប់នេះ ក៏ធ្វើឱ្យកម្ពុជាបាត់ឱកាសទទួលបាននូវចំណូលការប្រាក់បញ្ញើ និងការវិនិយោគរូបិយបណ្ណ (ដែលត្រូវស្រូបយកដោយធនាគារកណ្តាលក្នុងករណីគ្មានដុល្លារូបនីយកម្ម) នៅក្នុងទីផ្សារហិរញ្ញវត្ថុ អន្តរជាតិ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com