Barcelona យល់ព្រមលក់ Arthur ទៅ Juventus តែទិញ Miralem Pjanic មកវិញ
La Liga៖ ខ្សែបម្រើ Juventus កីឡាករ Miralem Pjanic នឹងចូលរួមជាមួយ Barcelona ពេលបញ្ចប់រដូវកាលនេះក្នុងកិច្ចសន្យាប្ដូរគ្នាជាមួយកីឡាករខ្សែបម្រើប្រេស៊ីល Arthur វិញ។
Miralem Pjanic វ័យ៣០ឆ្នាំ បានយល់ព្រមតម្លៃខ្លួនផ្ទេរ៦០លានអឺរ៉ូ ជាមួយប្រាក់បន្ថែមផ្សេងៗទៀត៥លានអឺរ៉ូ ជាមួយកិច្ចសន្យា៤ឆ្នាំ ក្នុងការលេងនាទឹកដី Camp Nou ។
Pjanic បានផ្តើមអាជីពនៅក្លិបបារាំង Metz រួចបន្តទៅក្លិប Lyon មុនទៅចូលរួមក្លិបអ៊ីតាលី AS Roma នាឆ្នាំ២០១១។ ក្នុងឆ្នាំ២០១៦ គេបានចូលរួមជាមួយ Juventus ដោយបានបង្ហាញខ្លួន២១៤ប្រកួតឱ្យក្លិបនេះ។ ចំណែកឯ Arthur វ័យ២៣ឆ្នាំ បានត្រូវ Barcelona ទិញពីក្លិប Gremio ក្នុងឆ្នាំ២០១៨ លើកិច្ចសន្យា៦ឆ្នាំ។
ក្នុងលក្ខខណ្ឌនិយាយគ្នារវាងក្លិបទាំងពីរ ខ្សែបម្រើ Arthur នឹងត្រូវធ្វើការផ្ទេរទៅ Juventus វិញក្នុងតម្លៃខ្លួន៧២លានអឺរ៉ូ ជាមួយប្រាក់បន្ថែមផ្សេងៗទៀត១០លានអឺរ៉ូ។ Arthur នឹងបន្តលេងឱ្យ Barcelona រហូតដល់ចប់រដូវកាលនេះ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍