Connect with us

អ្នកចាំទីចាស់វស្សា Gianluigi Buffon និងខ្សែការពារ Giorgio Chiellini តកុងត្រាថ្មីជាមួយ Juventus

Serie A៖ អ្នកចាំទីចាស់វស្សា Gianluigi Buffon បានបន្ថែមកុងត្រា១ឆ្នាំទៀតជាមួយក្លិប Juventus។
អតីតជម្រើសជាតិអ៊ីតាលីដែលមានវ័យ៤២ឆ្នាំទៅហើយនោះ បានត្រឡប់មកកាន់ក្លិបសេះបង្កង់ កាលពីឆ្នាំ២០១៩ បន្ទាប់ពីចំណាយមួយរដូវកាលជាមួយ Paris St-Germain។

Gianluigi Buffon បានលេងឱ្យ Juventus បានចំនួន ៦៦៩ ប្រកួតហើយ តាំងពីឆ្នាំ ២០០១មក ក្រោយផ្តើមអាជីពនាក្លិប Parma នៅឆ្នាំ ១៩៩៥។

ក្រៅពី Buffon ប្រធានក្រុម Juventus កីឡាករខ្សែការពារ Giorgio Chiellini ក៏បានបន្ថែមកុងត្រារយៈពេល១ឆ្នាំទៀតដូចគ្នា។
Chiellini វ័យ៣៥ឆ្នាំ បានចូលដល់រយៈពេល១៦ឆ្នាំ នៃការរួមអាជីពជាមួយ Juventus ដោយបង្ហាញខ្លួនបាន ៥០៩ប្រកួត សម្រាប់ក្លិបនេះ។

កីឡាករទាំង២រូប មានគោលដៅតែមួយ នោះគឺការជួយ Juventus លើកពានលីគកំពូលអ៊ីតាលី ៩រដូវកាលជាប់គ្នា៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com