បើមិនទាន់យល់ពីរបៀបដាក់ពាក្យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្តជំនិះទេ អាចមកមើលវីដេអូ ដែលមានរយៈពេល៥នាទីនេះ នោះអ្នកនឹងយល់ភ្លាម
ភ្នំពេញ ៖ ក្នុងគោលដៅ ឆ្លើយតបទៅនឹងចំងល់ ផ្តល់ភាពជឿជាក់ជូនប្រជាពលរដ្ឋ ក៏ដូចជា ជំរុញឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផលិតវីដេអូ ណែនាំស្ដីអំពីរបៀបបំពេញពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ប្រព័ន្ធអនឡាញ) ។
វីដេអូណែនាំនេះ នឹងបង្ហាញអំពីជំហ៊ាននីមួយៗ នៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ ចាប់ពីដំណាក់កាលបំពេញព័ត៌មាន ភ្ជាប់ឯកសារតម្រូវ រហូតដល់ដំណាក់កាលយករថយន្ដទៅដល់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ។ វីដេអូនេះ គឺជាទម្រង់សង្ខេបងាយស្រួលយល់ ដែលក្នុងរយៈពេលត្រឹម ០៥នាទី នឹងផ្តល់ចំណេះដឹងដល់សារធារណជនបានយល់អំពីវិធី៖
- ដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឆៀកឡាន)
- ណាត់កាលវិភាគឆៀករថយន្ត
- វិធីទូទាត់ប្រាក់សេវាដោយខ្លួនឯង
អនុវត្តតាមការណែនាំក្នុងវីដេអូនេះ សាធារណជន នឹងអាចទទួលបានសេវាសាធារណៈក្នុងរយៈពេលខ្លី គ្មានចំណាយក្រៅផ្លូវការ និងមិនមានភាពស្មុគស្មាញ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ដោយក្រសួងមើលឃើញថាបច្ចុប្បន្នប្រជាពលរដ្ឋពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ក្រសួងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយវីដេអូណែនាំនេះ ឲ្យបានទូលំទូលាយនៅក្នុង បណ្តាញសង្គមនានា ៕
សូមទស្សនាវិដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍