Connect with us

រៀបការជាមួយមិត្តល្អខ្លួនឯងមានអីមិនល្អ មើលតែគូតារាសម្តែង Stephen និង Shu Qi ទៅដឹងហើយ យល់ចិត្តគ្នាស្រាប់

កម្សាន្ត៖ អ្នកដឹកនាំរឿងល្បីឈ្មោះ Stephen Fung និងតារាសម្តែងស្រី Shu Qi បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយមិត្តភាពដែលបានរាប់អានគ្នាអស់រយៈពេលជិត ២០ ឆ្នាំប្រែមកជាស្នេហា។

ជាមិត្តដែលយល់ចិត្តម្នាក់ Stephen មិនដែលទុក Shu Qi ចោលឡើយ ដោយលោកគឺជាមនុស្សទី ១ ដែលតែងបង្ហាញខ្លួនរាល់ពេលដែលនាងមានអារម្មណ៍មិនសប្បាយចិត្ត។ Stephen ធ្លាប់និយាយពីចរិតភរិយាខ្លួនថា នាងជាមនុស្សដែលមិនចេះលាក់អារម្មណ៍ឡើយ ប្រសិនជានាងមានអារម្មណ៍សប្បាយរីករាយ នោះនាងនឹងសើចសប្បាយដូចអាកាសធាតុបើកថ្ងៃយ៉ាងស្រស់ស្រាយអ៊ីចឹង។

ប៉ុន្តែ ប្រសិនជាថ្ងៃណាដែលនាងមានអារម្មណ៍មិនសប្បាយចិត្តវិញនោះ នាងក៏បង្ហាញទឹកមុខស្រពាប់ស្រពោនទៅតាមហ្នឹងដូចគ្នា ហើយរាល់ពេលដែលលោកឃើញនាងមានអារម្មណ៍មិនសប្បាយចិត្ត លោកក៏មិនដែលទៅសួរនាំពីអារម្មណ៍នាងត្រង់ៗដែរ ព្រោះលោកបានដឹងពីអារម្មណ៍នាងមុនរួចទៅហើយ។

គួរបញ្ជាក់ដែរថា អ្នកទាំង ២ បានជួបគ្នាលើកដំបូងកាលពីឆ្នាំ ១៩៩៧ និងបានរាប់អានគ្នាជាមិត្តល្អអស់រយៈពេលជិត ២០ ឆ្នាំទើបបង្ហាញក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com