អ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានជាសះស្បើយ ខណៈនៅសល់១០នាក់ទៀត កំពុងព្យាបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យកម្ពុជា។
បើតាមក្រសួងសុខាភិបាល បុរសដែលព្យាបាលឱ្យជាសះស្បើយឡើងវិញនេះ ជាជនជាតិឥណ្ឌូណេស៊ី អាយុ ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រសួង បានឱ្យដឹងថា បន្ទាប់ពីសម្រាកព្យាបាលអស់មួយរយៈ បុរសរូបនេះត្រូវបានពិនិត្យមិនឃើញមានមេរោគកូវីដ១៩ ចំនួនពីរដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមគ្រូពេទ្យកម្ពុជា៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍