Connect with us

ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ ត្រូវពន្យារពេល៣ខែទៀត

ភ្នំពេញ៖ យានយន្តដែលទិញតៗគ្នា មិនទាន់ផ្ទេរកម្មសិទ្ធិមកអ្នកទិញ និងរកម្ចាស់ដើមមិនឃើញ ពិតជាមានគុណវិបត្តិជាច្រើន។ ដូច្នេះហើយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យអ្នកដែលកំពុងកាន់កាប់យានយន្តដែលបានទិញលក់តៗគ្នា រកម្ចាស់ដើមមិនឃើញ ដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត។

ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដើមឡើយគ្រោងបញ្ចប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែដោយសារសង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួន មិនទាន់បានធ្វើការផ្ទេរកម្មសិទ្ធិយានយន្ត ទើបក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ សម្រេចពន្យារពេល០៣ខែទៀត រហូតដល់ចុងខែកញ្ញា សម្រាប់ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញនេះ។

សម្រាប់យានយន្ត ដែលមិនបានផ្ទេរកម្មសិទ្ធិ រកម្ចាស់ដើមមិនឃើញ មានគុណវិបត្តិជាច្រើនដូចជា៖

-ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗ ម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច

-ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្ន គ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ

-ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្ន ក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ

-ប្រសិនបើត្រូវលក់យានយន្តបន្តទៀត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឱ្យទៅអ្នកទិញបន្តនោះទេ ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ

-ម្ចាស់ដើម មានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថា យានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com