Connect with us

កម្ពុជា-ថៃ ពិភាក្សាពីការបើកច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក

បាងកក៖ ដោយពិនិត្យឃើញថា ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ហាក់មានការធូរស្រាល, ប្រតិភូប្រទេសទាំងពីរ បានពិភាក្សាលើលទ្ធភាពក្នុងការបើកច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដែលស្ថិតនៅចន្លោះព្រំទល់ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃ)។ ការពិភាក្សាពីលទ្ធភាពបើកច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកនេះ បានធ្វើឡើងក្នុងជំនួប កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក។

ភ្ញៀវទេសចរកម្ពុជា ដែលត្រូវការទទួលសេវាពិនិត្យជំងឺនៅក្នុងប្រទេសថៃ ក្នុងចំនួនកំណត់ណាមួយ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃ នៅពេលដែលសំណើដើម្បីបើកច្រកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ យ៉ាងណាមិញ កាលបរិច្ឆេទនៃការបើកច្រកអន្តរជាតិនេះ មិនទាន់ត្រូវបានកំណត់នោះទេ។

ប្រសិនបើគម្រោងខាងលើទទួលបានជោគជ័យ ភាគីទាំងពីរ នឹងដាក់សំណើរទៅកាន់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំបើកច្រកអន្តរជាតិផ្សេងៗទៀតមាន ដូចជា៖ ច្រកអន្តរជាតិអូរស្មាច់ (ខេត្តឧត្តរមានជ័យ) និងចុងជាំ (ខេត្តសុរិន្ទ), ច្រកអន្តរជាតិដូង (បាត់ដំបង) និងបានឡែម (ច័ន្ទបូរី), និងច្រកអន្តជាតិចាំយាម (កោះកុង) និងហាតឡេក (ត្រាត) ជាដើម។ល។ ដើម្បីជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្មទេ្វភាគី សំដៅស្តារឡើងវិញ នូវចរន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com