Connect with us

Man United ប្រកូតជាមួយ Norwich ក្លាយជាការប្រកួតដែលមានអ្នកទស្សនាច្រើនជាងគេនៅអង់គ្លេស

Premier League៖ ការប្រកួតក្នុងពានរង្វាន់ FA Cup រវាងក្រុមបិសាចក្រហម Manchester United និង Norwich គឺជាការប្រកួតបាល់ទាត់ដែលត្រូវបានគេទស្សនាច្រើនជាងគេបំផុតនៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីវិលត្រឡប់មកពីការផ្អាកកីឡា នាៗដោយសារតែ កូវីដ១៩ ដោយមានមនុស្សទស្សនាចំនួន ៦,៤ លាននាក់ តាមរយៈ BBC Online Stream ។

ចំនួនអ្នកទស្សនាដល់ទៅ ៦,៤ លាននាក់នេះ ជាចំនួនដ៏ច្រើនសម្បើមមិនធ្លាប់មានពីមុន ក្នុងប្រទេសអង់គ្លេស ហើយតួលេខនេះគឺបានបំបែកកំណត់ផងដែរនៅក្នុងប្រទេសអង់គ្លេស។

ក្រោពីការប្រកួតខាងលើដែលមានអ្នកទស្សនាហើយនោះ សារពត័មាន Daily Mail បានឱ្យដឹងថា ការប្រកួត Merseyside Derby រវាង Liverpool និង Everton មានទស្សនាតាមរយៈ Live Stream ៥,៥លាននាក់ ខណៈការប្រកួតរបស់ក្រុម Man City យកឈ្នះលើក្រុម Newcastle ក្នុងពានរង្វាន់ FA Cup ដែរនោះ មានអ្នកទស្សនា មានអ្នកទស្សនា ៥,១លាននាក់។

តូរលេខដែលកើនឡើងគូរឱ្យភ្ញាក់ផ្អើលនេះ ពោលគឺមកពីគ្រប់ប្រភេទកីឡាទាំងអស់ មិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមទស្សនាដោយផ្ទាល់នោះទេ គឺរក្សាគម្លាតតាមគោលការណ៍រដ្ឋាភិបាល។

សូមបញ្ចាក់ផងដែរថា ក្រុមបិសាចក្រហម នឹងត្រូវជួបជាមួយក្រុមតោខៀវ Chelsea ក្នុងពានរង្វាន់ FA CUP នេះ ហើយ Man City នឹងត្រូវប្រកួតជាមួយក្រុម Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី ១៨-១៩ ខែកក្កដា៕

Loading...

ពេញនិយម