Connect with us

ក្រុម Manchester United នឹងមិនចំណាយប្រាក់ច្រើនជាង ៥០ លានផោននោះទេ សម្រាប់ Jadon Sancho

Premier League៖ ក្លិប Manchester United ថ្មីៗនេះ បាននិយាយថា ខ្លួននឹងមិនចំណាយទឹកប្រាក់ច្រើនជាង ៥០លានផោននោះទេទៅលើកីឡាករ Jadon Sancho បើទោះបីជាក្លិបចង់បានរូបគេខ្លាំងយ៉ាងណាក៏ដោយ។ ក្នុងនោះដែរ ក្លិប Borussia Dortmund បានទាមទារលើសពី ១០០ លានផោនសម្រាប់ Sancho ស្របពេលដែលកីឡាករអន្តរជាតិអង់គ្លេសរូបនេះ នៅសល់រយៈពេល ២ ឆ្នាំទៀតលើកិច្ចសន្យារបស់គេ។

យោងទៅតាមអ្នកយកព័ត៌មាន របស់ទូរទស្សន័ Sky Sports News លោក Rob Dorsett មានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់ Jadon Sancho ក្នុងការផ្លាស់ទៅ Manchester United ពីក្លិប Borussia Dortmund អាចឈានចូលដល់រដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ បើមិនមានអ្វីប្រែប្រួល។

កីឡាករវ័យ ២០ ឆ្នាំរូបនេះ ចង់វិលត្រឡប់មកកាន់លីគកំពូលអង់គ្លេសវិញ ស្របពេលដែលរូបគេ ក៏ត្រូវបានក្លិបធំៗចង់បានច្រើនដូចគ្នា ប៉ុន្តែក្រុម Man United នៅតែជាក្រុមឈានមុខគេ ក្នុងការនាំយកកីឡាកររូបនេះ។ អ្វីដែលសំខាន់ក្នុងការផ្ទេរ Sancho គឺក្លិបទាំង២ នៅតែប្រកាន់ជំហរដដែលចំពោះការដេញថ្លៃ តម្លៃរបស់ពួកគេដោយក្លិបនៅ Bundesliga ទាមទារលើសពី ១០០ លានផោន។

យ៉ាងណាមិញ ក្រុមបិសាចក្រហមនៅតែមានឆន្ទៈក្នុងការនាំយក Jadon Sancho មកចួលរួមឱ្យបាននៅទីផ្សារដោះដូរកីឡាករបើកនៅពេលខាងមុខ៕

Loading...

ពេញនិយម