Connect with us

ខ្សែប្រយុទ្ធ Timo Werner ថា ដោយសារ លោក Frank Lampard ទើបគេជ្រើសយក Chelsea

Premier League៖ ខ្សែប្រយុទ្ធ Timo Werner បាននិយាយទៅកាន់សារពត៌មាន Sky Sport កាលពីពេលថ្មីៗនេះថា ដោយសារតែលោក Frank Lampard នេះហើយជាមូលហេតុដែលគេជ្រើសយកក្លិប Chelsea។

Werner នឹងត្រូវទៅលេងឱ្យ Chelsea នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នេះហើយ បន្ទាប់ពីរូបគេ បានលេងឱ្យ RB Leipzig តាំងពីឆ្នាំ២០១៣ រហូតមកឆ្នាំ២០២០ ដោយចូលលេងបាន ១៥៩ប្រកួត និងរកបាន ៩៥គ្រាប់។

ទាក់ទិននឹងការមកលេងឱ្យ Chelsea, Werner បាននិយាយថា៖ ” ការពិភាក្សាជាមួយក្រុមការងាររបស់ Chelsea ពិតជាល្អមែនទែន អ៊ីចឹងហើយបានជាខ្ញុំជ្រើសរើសយកពួកគេ ជាពិសេសគឺលោក Frank Lampard។ ពេលទៅជួបពិភាក្សាគ្រូបង្គោលរូបនេះ ឈរពីក្រោយខ្ញុំ និងសម្ដែងចេញមកចង់បានខ្ញុំខ្លាំងណាស់។ បែបនេះហើយ ទើបខ្ញុំគិតថា ការមកលេងទីនេះ ដូចមកលេងនៅ Leipzig ដដែលអ៊ីចឹង”។

Werner ជាកីឡាករទី២ ដែល Chelsea ទិញសម្រាប់រដូវកាល២០២០/២១ ចំណែកឯកីឡាករទី១នោះគឺ ខ្សែបម្រើជម្រើសជាតិម៉ារ៉ុក Hakim Ziyech៕

Loading...

ពេញនិយម