Connect with us

Bayern Munich ឈានដល់កិច្ចព្រមព្រៀងផ្ទេរ ខ្សែបម្រើ Leroy Sane ពី Man City

Bundesliga៖ Bayern Munich បានឈានដល់កិច្ចព្រមព្រៀងផ្ទេរ ខ្សែបម្រើ Leroy Sane ពី Man City ក្នុងតម្លៃ ៤៥លានអឺរ៉ូ បូករួមនឹងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។

Leroy Sane ដែលនឹងផុតកុងត្រាជាមួយ Man City នៅដំណាច់រដូវកាលក្រោយ នឹងត្រូវចុះកិច្ចសន្យា៥ឆ្នាំ ជាមួយក្លិបជើងឯកអាល្លឺម៉ង់។

ឆ្នាំនេះ គឺជាឆ្នាំចុងក្រោយជាមួយ Man City បន្ទាប់ពីអ្នកចាត់ការ Pep Guardiola ទម្លាយកាលពីសប្តាហ៍មុនថា កីឡាករវ័យ ២៤ឆ្នាំ គ្មានបំណងតកុងត្រាថ្មីទេ។ មែនទែនទៅ Leroy Sane អាចនឹងផ្ទេរទៅ Bayern Munich តាំងពីឆ្នាំមុនម្ល៉េះ បើគេមិនមានរងរបួសសរសៃពួរធ្ងន់ធ្ងរ ពេលលេងឱ្យ Man City ក្នុងពានរង្វាន់ Community Shield កាលពីខែសីហា ឆ្នាំមុន។ រដូវកាលនេះ រូបគេ លេងបានតែ១១ប្រកួត ក្នុងក្របខណ្ឌ Premier League។

មានការរាយការណ៍ទៀតថា Man City គ្មានបំណងដាក់ឈ្មោះ Leroy Sane សម្រាប់ពានរង្វាន់ UEFA Champions League ទៀតឡើយ ដែលបញ្ជាក់ថា គេអាចទៅហ្វឹកហាត់ជាមួយ Bayern Munich នាខែសីហាបាន៕

Loading...

ពេញនិយម