បើមានអាការៈគេងច្រើនជាង៩ម៉ោងក្នុងមួយថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព
ប្រសិនជាយើងសង្កេតឃើញថា យើងត្រូវការរយៈពេលគេងច្រើនជាង៩ម៉ោងក្នុងមួយថ្ងៃ គិតទាំងពេលថ្ងៃ និងពេលយប់ ដើម្បីជាការសម្រាកស្រួលខ្លួន នោះអាចជាសញ្ញាបង្ហាញថាយើងកំពុងមានបញ្ហាសុខភាព ជាពិសេសសម្រាប់គ្នាយើងដែលអាចគេងលក់នៅកន្លែងណា និងពេលណាក៏បាន។ ភាគច្រើនយើងតែងមើលរំលងបញ្ហាគេងច្រើននេះដោយគិតថាមកពីយើងហត់ពីការងារ ប៉ុន្តែការមិនយកចិត្តទុកអាចបណ្ដាលឲ្យមានប៉ះពាល់ច្រើន។ តើគេងច្រើនពេកអាចបណ្ដាលមកពីកត្តាអ្វីខ្លះ?
១. ជំងឺគេងច្រើន (Hypersomnia)
ជំងឺគេងច្រើន (Hypersomnia) សំដៅលើស្ថានភាពដែលរយៈពេលនៃការគេងមានការកើនឡើងមិនថាពេលយប់ ឬពេលថ្ងៃ។ តាមពិតទៅ អ្នកដែលមានជំងឺគេងច្រើននេះអាចនឹងងងុយគេងអំឡុងពេលថ្ងៃ។ ក្នុងករណីនេះយើងអាចនឹងគេងលក់មិនថាយើងកំពុងបើកបរ ឬនៅកន្លែងធ្វើការក៏ដោយ។ ទោះបីយើងគេងច្រើនម៉ោងក៏ដោយ យើងនៅតែអាចមានអារម្មណ៍ថាហត់ ឬអស់កម្លាំង។
២. ជំងឺបាក់ទឹកចិត្ត
មនុស្សពេញវ័យមួយចំនួន អាចមានជំងឺគេងមិនលក់ជាសញ្ញានៃជំងឺបាក់ទឹកចិត្ត ខណៈមនុស្សពេញវ័យមួយចំនួនទៀតក៏ដូចជាកូនក្មេងអាចនឹងមានជំងឺគេងច្រើនដែលបង្កដោយជំងឺបាក់ទឹកចិត្ត។ ប្រសិនជាយើងមិនយកចិត្តទុកដាក់ ឬ មិនដឹងថាយើងមានជំងឺបាក់ទឹកចិត្ត ការគេងលក់ច្រើនអាចជាសញ្ញាមួយដែលយើងមិនគួរមើលរំលង។
៣. សុខភាពបេះដូង
រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលយើងអាចមានដោយសារជំងឺទាក់ទងនឹងបេះដូងអាចជាការគេងច្រើន។ នេះរួមបញ្ចូលការងងុយគេងអំឡុងពេលថ្ងៃដែរ។ យើងអាចមានអារម្មណ៍ថាហត់ និងអស់កម្លាំង តែនេះអាចមិនមែនមកពីធ្វើការច្រើនទេ។ ហេតុនេះហើយទើបមានការពិបាកក្នុងការបែងចែកថាបញ្ហាគេងច្រើនជាង៩ម៉ោងរបស់យើងអាចទាក់ទងទៅនឹងជំងឺបេះដូង ឬ យ៉ាងណា។
៤. ជំងឺក្រពេញទីរ៉ូអ៊ីត
បញ្ហាក្រពេញទីរ៉ូអ៊ីតអាចធ្វើឱ្យយើងមានជំងឺគេងមិនលក់ និងមួយប្រភេទទៀតអាចជាជំងឺគេងច្រើនដែលយើងគេងច្រើន ឬមានអារម្មណ៍ថាហត់គ្រប់ពេល។ ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត (Hypothyroidism) គឺ ទាក់ទងទៅនឹងការគេងច្រើន១០ម៉ោងក្នុងមួយថ្ងៃ ហើយក៏អាចបង្កឱ្យអស់កម្លាំង និងគេងនៅពេលថ្ងៃ។ ប្រសិនជាយើងមិនមានបញ្ហាសុខភាពផ្សេងទៀតតែយើងនៅតែគេងច្រើនម៉ោង យកល្អគួរទៅពិនិត្យក្រពេញទីរ៉ូអ៊ីតរបស់យើង។
៥. គេងយប់តិចជាង៦ម៉ោង
ការគេងមិនគ្រប់គ្រាន់អាចបង្កឱ្យមានបញ្ហាគេងច្រើនធ្ងន់ធ្ងរ។ មិនថាមកពីកត្តាអ្វីក៏ដោយ ការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យយើងគេងច្រើនជាងធម្មតា។ អំឡុងពេលគេងរបស់យើងគួរស្ងប់ស្ងាត់ និងមិនមានអ្វីរំខាន។ បើមិនដូច្នោះទេ យើងអាចនឹងគេងច្រើនម៉ោងរួមទាំងគេងថ្ងៃផងដែរ។
៦. បញ្ហាស្ទះដង្ហើមពេលគេង (Obstructive Sleep Apnea)
បញ្ហាស្ទះដង្ហើមពេលគេង ( Obstructive Sleep Apnea) អាចកើតឡើងនៅពេលដែលស្ទះផ្លូវដង្ហើម ហើយផ្លូវដង្ហើមខាងលើមិនដំណើរការរយៈពេល១០វិនាទីដែលនេះអាចកើតឡើងច្រើនដងក្នុងមួយយប់។ ហេតុនេះហើយទើបការគេងរបស់យើងត្រូវបានរំខានច្រើនដងក្នុងមួយយប់ ហើយយើងត្រូវការគេងបន្ថែមដើម្បីឱ្យមានអារម្មណ៍ថាសម្រាកបានគ្រប់គ្រាន់។ នៅពេលយើងមិនបានគេងបន្ថែម ការងងុយគេងអំឡុងពេលថ្ងៃនឹងកើតមានដែលយើងហាក់ដូចជាអាចគេងលក់នៅគ្រប់កន្លែង និងគ្រប់ពេល៕
ប្រភព៖ Hellokrupet

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍