Connect with us

ចាប់ពីពេលនេះ ប្រជាពលរដ្ឋ អាចទៅធ្វើសៀវភៅស្នាក់នៅ/លិខិតបញ្ជាក់ទីលំនៅ ត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើប្រតិភូកម្មផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ ជូនបងប្អូនប្រជាពលរដ្ឋ។

លើសពីនោះ ការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារ លែងជាសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានី-ខេត្ត ទៀតហើយ គឺត្រឹមថ្នាក់អធិការនគរបាលក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ នេះបើយោងតាមសេចក្តីប្រកាស់របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០៕

ដោយ៖ គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com