Connect with us

ពលរដ្ឋខ្មែរទាំង២៩នាក់ ដែលបានត្រឡប់ពីមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញ អវិជ្ជមានជំងឺកូវីដ១៩ទាំងអស់

ភ្នំពេញ៖ ការធ្វើតេស្តពិនិត្យវីរុសកូវី១៩ របស់ពលរដ្ឋខ្មែរទាំង ២៩ នាក់ រួមទាំងព្រះសង្ឃ ដែលបានធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមាន ទាំងអស់គ្នា។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ដោយទទួលព័ត័មាននេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី០១ ខែកក្កដា។

ដោយមានការសម្របសម្រួលយ៉ាងល្អប្រសើរ និងជិតស្និទ្ធ ពីក្រសួងការបរទេស និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា និងមីយ៉ាន់ម៉ា ក៏ដូចជាកិច្ចសហការល្អពីក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានធ្វើការរៀបចំឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំនួន២៩នាក់ បានធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមរយៈជើងហោះហើរសង្គ្រោះ (Relief Flight)។

ជើងហោះហើរនេះ បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីពេលរសៀល ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២០៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម