Connect with us

ស្ទូឌីយោគំនូរជីវចលដែលត្រូវគេលួចដុតកាលពីឆ្នាំមុន ពេលនេះក្រុមហ៊ុនបានប្រកាសស្វែងរកបុគ្គលិកជាច្រើនរូបដើម្បីចាប់ផ្តើមសាជាថ្មី

ជប៉ុន៖ ដូចដែល MyTV plus ធ្លាប់បានចុះផ្សាយរូចមកហើយនូវព័ត៌មានទាក់ទងនឹងស្ទូឌីយោគំនូរជីវចលល្បីបំផុតប្រចាំប្រទេសជប៉ុន ត្រូវបានគេលួចដុតកាលពីឆ្នាំ ២០១៩ នោះ ពេលនេះគេហទំព័រផ្លូវការរបស់ស្ទូឌីយោ Kyoto Animation បានប្រកាសស្វែងរកបុគ្គលិកជាច្រើនរូប ដើម្បីចាប់ផ្តើមស្ទូឌីយោគំនូរជីវចលនេះឡើងវិញ។

យ៉ាងណាមិញ Kyoto Animation នឹងចាប់ដំណើរការនៅឆ្នាំ ២០២១ ដោយសារអំឡុងពេលនេះវីរុសកូវីដនៅមិនទាន់ស្ងប់នៅឡើយ។

គួរបញ្ជាក់ដែរថា Kyoto Animation មានឈ្មោះល្បីល្បាញខ្លាំងដោយសាររចនាបថនៃគំនូរជីវចលជាច្រើនមានចំណុចប្លែកខុសគេគួរឱ្យទាក់ទាញ៕

ប្រភព៖ Animecorner

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម