Connect with us

ក្រោយគ្មានបទចម្រៀងថ្មីមួយរយៈមក សុគន្ធ ថេរ៉ាយុគ លួចបង្ហើបបទចម្រៀងថ្មីដែលចេញនៅក្នុងថ្ងៃនេះ

កម្សាន្ត៖ ប្រិយមិត្តពិតជានៅចាំ ហើយក៏រឹតតែឆ្ងល់ថា តើតារាចម្រៀងប្រុសសង្ហា សំឡេងស្រទន់ ប្រចាំផលិតកម្ម “ថោន” លោក សុគន្ធ ថេរ៉ាយុគ បាត់មុខមួយរយៈពេលនេះ តើលោកទៅទីណា ហើយក៏មិនឃើញគាត់តាមកញ្ចក់ទូរទស្សន៍ទៀតសោះ ពិសេសអាល់ប៊ុមបទចម្រៀងថ្មីៗរបស់គាត់ ក៏ស្ងាត់ផងដែរ។ ប៉ុន្តែអ្វីដូចដែលលោក បានបញ្ជាក់ម្តងរួចហើយថា មួយរយៈនេះ គឺរូបលោកកំពុងមានភារកិច្ចជាប់រវល់រកស៊ីជំនួញខ្លះៗ ទើបបានជាបាត់មុខលោកមួយរយៈ។

អ្វីដែលប្រិយមិត្តចង់ឃើញ ចង់ឮនោះ នាពេលថ្មីៗនេះ លោក សុគន្ធ ថេរ៉ាយុគ ស្រាប់តែលេចមុខមកម្តងទៀត ក៏បញ្ចេញនូវអាល់ប៊ុមបទចម្រៀងថ្មីៗជាច្រើន ដែលមានចំណងជើងថា “គេចង់និយាយអី អោយគេនិយាយទៅ” ពិតជាកម្សត់ទៀតហើយសម្រាប់បទថ្មីមួយនេះ។

លោក សុគន្ធ ថេរ៉ាយុគ បានបង្ហោះសារដូច្នេះថា៖ “ជម្រាបសួរ Fansៗទាំងអស់គ្នា កុំភ្លេចជួបគ្នាជាមួយបទចម្រៀងថ្មីរបស់ខ្ញុំបាទ “គេចង់និយាយអី អោយគេនិយាយទៅ”។ លោកនឹងបញ្ចេញនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០២ ខែកក្កដានេះ។

យុវវ័យជាច្រើន ដែលទន្ទឹងរង់ចាំស្តាប់បទចម្រៀងរបស់ សុគន្ធ ថេរ៉ាយុគ “គេចង់និយាយអី អោយគេនិយាយទៅ” ថាតើវាពីរោះយ៉ាងណា កម្សត់យ៉ាងណា ព្រោះថា នេះជាបទថ្មីសម្រាប់រូបលោក សុគន្ធ ថេរ៉ាយុគ ក្នុងឆ្នាំ២០២០ នេះផងដែរ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម