Connect with us

តើកីឡាករនៅលើទីលាន ដែលគ្មានទស្សនិកជន ឮសំឡេងស្រែកហោរ ដែរឬទេ?

បរទេស៖ រយៈពេលប៉ុន្មានខែកន្លងផុតទៅក្រោយការផ្អាកការប្រកួតកីឡានានា ដោយសារតែវិបត្តិជំងឺកូវីដ១៩ ក្របខណ្ឌ Premier League, La Liga និងក្របខណ្ឌលីគកំពូលនៅអឺរ៉ុប បានចាប់ផ្ដើមដំណើរការឡើងវិញ ដោយមិនឱ្យអ្នកចូលទស្សនាផ្ទាល់ នៅក្នុងកីឡដ្ឋាននោះទេ។

យ៉ាងណាមិញ ទស្សនិកជន ដែលបានទស្សនាតាមកញ្ចក់ទូរទស្សន៍ ឬអនឡាញ ប្រាកដជាឆ្ងល់ហើយថា តើសំឡេងស្រែកហោររបស់អ្នកគាំទ្រ មានប្រភពចេញមកពីណា? ហើយតើកីឡាករ ដែលកំពុងធ្វើការប្រកួតក្នុងទីលាន បានឮសំឡេងស្រែកហោរទាំងនោះ ដែរ ឬទេ?

ចម្លើយគឺ សំឡេងស្រែកហោររបស់អ្នកគាំទ្រនោះ គឺជាសំឡេងសិប្បនិម្មិតតែប៉ុណ្ណោះ ដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទទួលសិទ្ធិផ្សាយផ្ទាល់ បានបញ្ចូលនៅក្នុងការប្រកួតទាំងនោះ។ វាត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនហ្គេម FIFA ឬ ក្រុមហ៊ុនហ្គេមបាល់ទាត់ផ្សេងៗ។

លោក Barbara Slater អ្នកជំនាញកីឡារបស់សារព័ត៌មាន BBC បានបង្ហើបថា សំឡេងសិប្បនិម្មិតនេះ ត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យសេចក្ដីរំភើបសប្បាយរីករាយរបស់ទស្សនិកជនដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ ឬអនឡាញ កាន់តែមានភាពពុះកញ្ជ្រោល ដ្បិតកីឡដ្ឋានមិនមានអ្នកគាំទ្រផ្ទាល់ឡើយ ដើម្បីជៀសវាងទស្សនាដោយបរិយាកាសសោះកក្រោះ។

ដូច្នេះ សម្រាប់កីឡាករដែលកំពុងប្រកួតក្នុងទីលាន ពួកគេគឺមិនអាចឮសំឡេងសិប្បិនិម្មិតទាំងនេះបានឡើយ៕

ប្រភព៖ Goal

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម