លោក ព្រហ្មមាញ និង ពាក់មី ព្រមជាមួយតារាចម្រៀងជាច្រើនដួងទៀតនាំគ្នាអង្រួនឆាកប្រគំតន្ត្រី “រាត្រីកម្សាន្ត”
កម្សាន្ត៖ សប្តាហ៍នេះ ទស្សនិកជនពិតជាសើចសប្បាយ កើនអាយុ បន្ទាប់ពីជួបជាមួយតារាចម្រៀងអាយ៉ៃជើងចាស់ មិនចេះរីងស្ងួត ពោរពេញដោយវោហាសព្ទ លោក ព្រហ្មមាញ ដែលនឹងធ្វើឱ្យទស្សនិកជនប្លែកអារម្មណ៍ ទប់សំណើចស្ទើរតែមិនជាប់។
ជាងនេះទៅទៀតប្រិយមិត្តប្រាកដជាបានជួបតារាកំប្លែងកំពុងតែទទួលបានការគាំទ្រពីបណ្តាញសង្គមហ្វេសប៊ុក នាយ ពាក់មី ដែលនឹងឡើងមកបកស្រាយបទចម្រៀងអមដោយភាពកំប្លុកកំប្លែង រាំសប្បាយពេញឆាកប្រគំន្ត្រី “រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ CTN ផងដែរ។
ទស្សនិកជន នឹងបានជួបតារាចម្រៀងអាយ៉ៃ តារាចម្រៀងបែបកំប្លែង និងតារាចម្រៀងជាច្រើនដួងដូចជា៖ លោក ព្រហ្មមាញ, នាយ ពាក់មី, លោក មាស ជីវ៉ា និងអ្នកនាង សាត់ ដានី, ក្រុម សុខដែន, លោក ខៀវ ប៊ុនលាភ និងលោក ផុន ផានិត ដែលនឹងមកអង្រួនឆាកប្រគំន្ត្រីឱ្យកាន់សប្បាយ ញាប់ញ័ររំភើប។ នៅចុងកម្មវិធី ទស្សនិកជនរឹតតែសើចៗ ទប់ទឹកភ្នែកមិនជាប់ពេលបានទស្សនាការសម្ដែងរបស់ក្រុមកំប្លែង CBS សើចបាត់អស់ទុក្ខកង្វល់នាចុងសប្តាហ៍ជាមួយការប្រគំន្ត្រី “រាត្រីកម្សាន្ត ”។
សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីប្រគំន្ត្រី “រាត្រីកម្សាន្ត ” តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៥ល្ងាច-៧យប់ តទៅ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍