លោក Zinedine Zidane មិនទាន់ហ៊ានថា Real Madrid ឈ្នះជើងឯក Li Liga ទេ
La Liga៖ លោក Zinedine Zidane អ្នកចាត់ការ Real Madrid បាននិយាយថា មកទល់នឹងពេលនេះ លោកមិនទាន់អាចនិយាយថា ក្លិបលោកឈ្នះពាន La Liga បាននោះទេ។
Real Madrid កំពុងប្រជែងជើងឯក La Liga ទាំងប្រផុតប្រផើយ ដោយទោះកំពុងឈរលើកំពូលតារាងមែន តែលើសគូប្រជែង Barcelona តែ១ពិន្ទុប៉ុណ្ណោះ តែពួកគេយឺតជាង១ប្រកួត។
លោក Zidane បាននិយាយថា៖ ” យើងអត់ទាន់អាចនិយាយថាក្លិបរបស់យើងឈ្នះពាននេះទេ ព្រោះថាយើងនៅមាន ៦ប្រកួត ដែលស្មើនឹង ១៨ពិន្ទុបន្ថែមទៀត ប្រសិនបើយើងធ្វើបានជោគជ័យក្នុងការប្រកួតទាំងនោះ ទើបយើងហ៊ានសន្មតថា យើងនឹងឈ្នះពានមួយនេះ”។
គ្រូបង្គោលរូបនេះ បានបន្តថា៖ “ទោះជាយ៉ាងណាក្ដី យើងនៅតែខិតខំ ព្រោះគូប្រកួតរបស់យើងនឹងខិតខំដែរដើម្បីយកឈ្នះយើង។ មកដល់ដំណាក់កាលនេះ ខ្ញុំជឿថា កីឡាកររបស់ខ្ញុំអាចនឹងបាត់បង់ភាពជឿជាក់ តែនៅតែខំបន្តអញ្ចឹង នេះតាមបទពិសោធន៍ខ្ញុំជាកីឡាករមួយរូបដែរ”។
ជំនួបជាបន្ត Real Madrid នឹងធ្វើជាម្ចាស់ផ្ទះ ទទួល Getafe នៅយប់ថ្ងៃព្រហសប្បតិ៍នេះ ដោយពួកគេ បានដាក់គោលដៅប្រកួតយកឈ្នះឱ្យទាល់តែបាន ដើម្បីខិតទៅឱ្យកៀកពានរង្វាន់ La Liga 2019-20៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍