Connect with us

អ្នកចាត់ការ Barcelona ថា ខ្លួនគ្មានរងសម្ពាធ ឬ ការគំរាមកំហែងណាមួយឡើយ

La Liga៖ អ្នកចាត់ការ Barcelona លោក Quique Setien បានឱ្យដឹងថា ខ្លួនគ្មានរងសម្ពាធ ឬ ការគំរាមកំហែងណាមួយឡើយ។

ការលើកឡើងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា អនាគតរបស់ បុរសវ័យ ៦១ឆ្នាំ មិនឋិតថេរ បន្ទាប់ពីមានភាពល្អក់កករជាមួយកីឡាករ។ បន្ថែមពីនេះ លទ្ធផលក្រុមក៏មិនសូវល្អ ដោយ Barcelona លេងស្មើ៣ប្រកួត ក្នុងការប្រកួត៤ប្រកួតចុងក្រោយនេះ ធ្វើឱ្យក្រុម Real Madrid មានឱកាសច្រើនជាង និងកំពុងនាំមុខកំពូលតារាងថែមទៀត។

ត្បិតតែលេងស្មើច្រើនប្រកួតបែបនេះក៏ពិតមែន ប៉ុន្តែសម្រាប់លោក Setien អ្នកចាត់ការក្រុម Barcelona និយាយថា ខ្លួនហាក់ដូចជាមិនមានសម្ពាធអ្វីនោះទេ ព្រោះការប៉ះក្រុមខ្លាំង ច្បាស់ណាស់ថានឹងអាចមានការស្មើគ្នាមិនខាន។

លោក Quique Setien បានថ្លែងបែបនេះថា៖ “ខ្ញុំមិនមានអារម្មណ៍ថាកំពុងស្ថិតក្រោមការគំរាមកំហែងនោះទេ។ វាជាការអាម៉ាស់មួយ យើងចាប់ផ្ដើមពិបាកទៅៗហើយក្នុងការប្រជែងពានឆ្នាំនេះ។ ចាញ់ពិន្ទុបែបនេះ មានន័យថាយើងកាន់តែឆ្ងាយពីពានរង្វាន់ហើយ ប៉ុន្តែយើងនឹងបន្ដប្រឹងប្រែងធ្វើការងារទៀត ហើយ AT Madrid ជាក្រុមល្អមួយ”។

សូមបញ្ជាក់ថា ក្រុម Barcelona លេង៣៣ប្រកួតមាន ៧០ពិន្ទុ នៅលេខរៀងទី២៕

Loading...

ពេញនិយម