ហ្វូងស្វា ៦ពាន់ក្បាល កំពុងអុកឡុកនៅតំបន់ប្រាសាទបុរាណ នៅក្រុងលុបបូរី
ថៃ៖ ក្រុងលុបបូរី ក្នុងប្រទេសថៃ ត្រូវបានអុកឡុកដោយហ្វូងស្វាប្រមាណ ៦០០០ក្បាល នៅតាមដងផ្លូវ ទីសាធារណៈ រោងភាពយន្ត ដែលត្រូវបានបោះបង់ចោល។ល។
ក្រុងលុបបូរី ក្នុងខេត្តលុបបូរី កំពុងជួបប្រទះនូវបញ្ហាកំណើននៃចំនួនសត្វស្វាយ៉ាងគំហុក ខណៈជំងឺកូវីដ១៩ កំពុងវាយលុកប្រទេសថៃ។ ស្វារាប់ពាន់ក្បាល បានប្រមូលផ្ដុំនៅជុំវិញតំបន់ប្រាសាទបុរាណ ដែលនៅប៉ែកកណ្ដាល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP ។
ប្រជាជនលក់ដូរ នៅក្រុងលុបបូរី បានតវ៉ាចំពោះបញ្ហាសត្វស្វា រំខានដល់ការលក់ដូរ ហើយបានចំណាយប្រាក់ជាច្រើន ដើម្បីសាងសង់របងបន្លា កុំឱ្យពួកវាមកលួចរបស់របរ។ អ្នកលក់ឈ្មោះ Kuljira បាននិយាយថា គាត់ដូចរស់នៅក្នុងទ្រុងអ៊ីចឹង។
យ៉ាងណាមិញ សត្វស្វា នៅក្រុងលុបបូរី គឺជាផ្នែកមួយដែលនាំចំណូលពីភ្ញៀវទេសចរ សម្រាប់ប្រទេសថៃផងដែរ។ អ្នកទេសចរ តែងតែឱ្យចំណីពួកវា កាលពីជំងឺកូវីដ១៩ មិនទាន់រាតត្បាត ប៉ុន្តែប៉ុន្មានខែនេះ ពួកវា ចាប់ផ្ដើមអុកឡុក លួចអាហារ និង បំផ្លាញទ្រព្យសម្បត្តិប្រជាជនរស់នៅក្នុងតំបន់។ សត្វស្វាទាំងនេះ ក៏អាចបង្កហានិភ័យដល់ទេសចរ ដោយសារពួកវាកាច៕
ប្រភព៖ Nextshark
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍