សមាគមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រកម្ពុជា អំពាវនាវដល់សប្បុរសជនឱ្យចូលរួមបរិច្ចាគថ្នាំពេទ្យ ឬ ថវិកាដើម្បីជួយប្រជាជនខ្វះខាតនៅសាលាដូង ភ្នំគិរីរម្យ
សង្គម៖ យោងតាមគេហទំព័របណ្តាញសង្គមសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា ឬ Cambodia Medical Sciences Association បានអំពាវនាវដល់ សប្បុរសជន សមាជិក សមាជិកាទាំងអស់ដែលមានចំណាប់អារម្មណ៍ និងសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគជាថ្នាំពេទ្យ ថវិកា ឬ ជាសម្ភារផ្សេងៗសម្រាប់ជូនដល់សិស្សានុសិស្ស និងប្រជាជនដែលខ្វះខាតនៅទីតាំងសាលាដូង ភ្នំគិរីរម្យតាមរយៈសមាគម ក្នុងកម្មវិធីចុះពិនិត្យ ព្យាបាល និងអប់រំសុខភាពប្រជាជន និងសិស្សានុសិស្ស។
ខាងសមាគមបានសហការជាមួយស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ និងមានការចូលរួម ក៏ដូចជាការអនុញ្ញាតិពីឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ និងមន្រ្ដីមូលដ្ឋានក្នុងការចូលរួមកម្មវិធីនេះដែលមានគោលបំណងជារួមដូចជា៖
១- ពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនក្រីក្រលើភ្នំគិរីរម្យ ដែលមាន ២ ភូមិ ឬ ប្រហែល ២១០ គ្រួសារ។
២- អប់រំសុខភាពប្រជាជន៖
+វិធីការពារពីការឆ្លងជំងឺកូវីដ១៩ ជាសារសំខាន់ដែលសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជាត្រូវពាំនាំដល់ប្រជាជន ក៏ដូចជាផ្សព្វផ្សាយបន្ដពីក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ និងបង្ការកុំឱ្យមានរលកទី២។
+ វិធីសាស្រ្ដអនាម័យដៃ មិនថាកន្លែងឆ្លង ឬ មិនឆ្លងឡើយ ប្រជាជនយើងត្រូវតែចេះ និងអនុវត្តន៍វិធីលាងដៃឱ្យបានខ្ជាប់ខ្ជួន និងវិធីសង្គ្រោះបន្ទាន់អំពីពស់ចឹក ក៏ដូចជាជំងឺប្រចាំកាយផ្សេងៗទៀតផងដែរ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍