Connect with us

គង់ ចាន់ស្រីមុំ ហាក់បីដូចជាធ្លាក់ប្រជាប្រិយភាពពីសិល្បៈបន្តិច ព្រោះតែទុកពេលសម្រាប់គ្រួសារ ច្រើនជាងសិល្បៈ

កម្សាន្ត៖ តារាម្តែងសាច់ស សម្បូរស្នេហ៍ អ្នកនាង គង់ ចាន់ស្រីមុំ ក្រោយពីរៀបការជាមួយស្វាមី លោក សីហា ដែលជាតារាសម្តែងដូចគ្នាបានប៉ុន្មានឆ្នាំមក ហើយព្រមទាំងមានកូនស្រីមួយដ៏គួរឱ្យស្រឡាញ់ថែមទៀតនោះ ហាក់បីដូចជាមិនខ្វល់ពីសិល្បៈបន្តិចសោះឡើយ។

នេះបើយោងតាមការបញ្ចេញមតិតគ្នាៗ ពីសំណាក់ទស្សនិកជនមកថា តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ និង ស្វាមី ដែលជាតារាម្តែងដូចគ្នានោះ អ្នកទាំងពីរសុំត្រឹមគ្រួសាររីករាយ សុភមង្គលតែប៉ុណ្ណោះ មិនចង់បានអ្វីលើសពីនឹងនោះទេ។

ក្រោយបានឃើញអ្នកទាំងពីរមកចូលរួបកម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូរទស្សន៍ MYTV ម្តងរួចមក ក៏បាត់ដំណឹងអ្នកទាំងពីរសាជាថ្មីពីវិថីសិល្បៈ ប៉ុន្តែទោះជាយ៉ាងណា គេសង្កេតឃើញថាអ្នកទាំងពីរ តែងតែមានវត្តមានចូលកម្មវិធីធំៗ ថតស្ពតជាច្រើនឱ្យដៃគូររកស៊ីជំនួញ នឹងទុកពេលសម្រាប់គ្រួសារគាត់ទៅវិញ។

អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ក៏ធ្លាប់បាននិយាយម្តងរួចមកហើយថា បើមានការអញ្ជើញពីបណ្តាស្ថានីយទូរទស្សន៍ឱ្យគាត់ទាំងពីរនាក់ចូលរួមក្នុងកម្មវិធីអ្វីមួយនោះ អ្នកទាំងពីរនឹងចូលរួមតបតាមការអញ្ជើញ ពីព្រោះគាត់ក៏មិនសូវមានពេលនោះដែរ សំខាន់គឺផ្តោតលើគ្រួសារគាត់សិន រឿងសិល្បៈត្រូវដើរទន្ទឹមគ្នា៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម