Connect with us

នារីដែលវះកាត់កែសម្ជស្សឱ្យដូច Fang Bingbing បានចែកផ្លូវពីស្វាមី ក្រោយដឹងថា លោកជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា

ចិន៖ He Chengxi ជាបុគ្គលល្បីមួយរូបនៅប្រទេសចិន ដោយសារតែមុខមាត់ក្រោយវះកាត់កែសម្ជស្សហើយគឺដូចខ្លាំងទៅនឹងតារាល្បីឈ្មោះ Fang Bingbing។ He Chengxi បានបោះទុន ១,១ លានដុល្លារ និងរយៈ ៨ ឆ្នាំដើម្បីប្តូរយកមុខមាត់ឱ្យដូចតារាក្នុងដួងចិត្តខ្លួន និងបានចាប់ផ្តើមវះកាត់កែសម្ជស្សនេះតាំងពីមានអាយុ ១៥ ឆ្នាំម្ល៉េះ។

នៅឆ្នាំ២០១៦ He Chengxi បានប្រកាសពិធីរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសខ្លួន ដែលជាគ្រូពេទ្យវះកាត់កែសម្ជស្សឱ្យនាង និងជាម្ចាស់គ្លីនិកផងដែរ។ ក្រោយរៀបអាពាហ៍ពិពាហ៍បាន ១ ឆ្នាំ នាងក៏ទទួលបានកូនប្រុសមួយជាចំណងដៃ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ និងទើបតែកើតឡើងកាលពីពេលថ្មីៗនេះ គឺនាងបានប្រកាសចែកផ្លូវគ្នាពីស្វាមីជាផ្លូវការ ក្រោយដឹងថា លោកជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា។

He Chengxi បានបង្ហាញអារម្មណ៍ឈឺចាប់នៅពេលដឹងថា អតីតស្វាមីខ្លួនបានលាក់បាំងការពិត និងចាត់ទុកនាងប្រៀបដូចជាម៉ាស៊ីនបង្កើតកូនដើម្បីស្នងវង្សត្រកូលប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា He Chengxi អាយុ ២៧ ឆ្នាំ និងមានស្រុកកំណើតនៅក្រុងសិនជិន ប្រទេសចិន ទទួលបានប្រជាប្រិយនៅឆ្នាំ ២០១៦ ដោយសារតែមុខមាត់ក្រោយវះកាត់កែសម្ជស្សបានធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំថានាងជា Fang Bingbing៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម