Connect with us

ក្រៅពីព្កុលមាស និងឆោមផ្កានោះ ពូយ៉ុង មីងខី និងនាយខេន ក៏ទទួលបានការគាំទ្រមិនតិចដែរ

បើនិយាយពីសន្ទុះការគាំទ្ររឿងភាគបុរាណខ្មែររបស់ស្ថានីយទូរទស្សន៍ CTN មានចំណងជើងថា “ទេពធីតាព្កុលមាស” គឺពិតជាទទួលការគាំទ្រកើនឡើងជាលំដាប់ដោយសារការខិតខំសម្រិតសម្រាំងបានយ៉ាងល្អ ពីក្រុមការងារដែលមានជំនាញផលិតខ្ពស់ សាច់រឿងពីមួយភាគទៅមួយភាគកាន់តែជក់ចិត្ត និងតួគ្រប់រូបសម្តែងបានយ៉ាងសក្តិសម។

មិនថាតួអង្គ ព្កុលមាស សម្តែងដោយព្រះនាងតូច ជេនណា ឬតួអង្គ ឆោមផ្កា សម្តែងដោយប្អូនស្រី រ៉ាស៊ី លីខារីសា គឺពិតជាទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនជាហូរហែរ លើសពីនេះពួកយើងក៏មិនអាចភ្លេចតួអង្គដ៏សំខាន់ផ្សេងៗទៀត ដូចជា ពូយ៉ុង ដែលសម្តែងដោយលោក យិន វុត្ថា មីងខី សម្តែងដោយអ្នកស្រី ស ចន្ទ ដានី និងនាយខេន សម្តែងដោយលោក កែវ ឧត្តមវាសនា បានដែរ។

គ្រប់ឈុត គ្រប់ឆាក នៅពេលដែលមានវត្តមានពួកគាត់ តែងតែផ្តល់នូវរសជាតិបន្ថែមយ៉ាងខ្លាំងដល់សាច់រឿង ដែលគ្រប់គ្នាពិតជាអាណិតពូយ៉ុងខ្លាំងមែនទែន ហេតុតែជាឪពុកចិញ្ចឹមរបស់ព្កុលមាស ពូយ៉ុងពិតជាស្រលាញ់កូន ចាត់ទុកដូចកូនបង្កើតរបស់ខ្លួន។ ចំណែកដល់ពេលមីងខី ថាតើនរណាអាចទប់មាត់មិនថាឱ្យគាត់បាននោះ បើគាត់កាច ឆ្នាស ទើសគ្រប់ពេលបែបនេះ រីឯនាយខេនវិញ បានក្លាយជាអាយដូលរបស់ទស្សនិជនមួយចំនួនធំបាត់ទៅហើយ ដោយសារតែទឹកចិត្តដ៏ល្អរបស់គាត់ចំពោះព្កុលមាស។

នៅរាត្រីនេះ សាច់រឿងនឹងកាន់តែកម្សត់ រឿងហួសចិត្តក៏មិនចេះតិចពីសំណាក់ ឆោមផ្កា និងមីងខី ដូច្នេះកុំភ្លេចណា បើកប៉ុស្តិ៍ទូរទស្សន៍ CTN ឬ Facebook page CTN TV Drama ទាំងអស់គ្នា។ ខ្សែភាពយន្តភាគបុរាណខ្មែរមួយនេះ មានចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ម៉ោង ៧យប់៕

អត្ថបទ៖ លីន រតនា

Loading...

ពេញនិយម