ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន
ជាធម្មតាម៉ាក់ៗដែលមានអាការៈចាញ់កូនត្រឹម ៣ ខែដំបូង តែក៏មានខ្លះទៀតចាញ់ច្រើនខែ ឬ រហូតដល់ជិតកើតក៏មាន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឱ្យដឹងថា ចាញ់កូនមកពីការផ្លាស់ប្ដូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះនេះតែម្ដង។
លោកបន្តទៀតថា ប្រភេទនៃការចាញ់នេះ ម៉ាក់ៗភាគច្រើនចេះតែចង់ក្អួតចង្អោរ ឬ ក្អួតចង្អោរនៅរៀងរាល់ព្រឹកព្រលឹម ឬ ធុំក្លិនអាហារ និងក្លិនក្រអូបមិនបានជាដើម។ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ រូបនោះបានបន្តទៀតថា ការព្យាបាល ឬ កាត់បន្ថយអាការៈក្អួតចង្អោរក្នុងអំឡុងពេលមានផ្ទៃពោះ គឺដូចគ្នាទៅនឹងការថែទាំសុខភាពខ្លួនឯង ដោយការញ៉ាំគ្រាប់ធញ្ញជាតិឱ្យបានច្រើន។
គ្រាប់ធញ្ញជាតិសម្បូរពពួកវីតាមីន B វីតាមីន B កំផ្លេច ដែលអាចជួយកាត់បន្ថយការចាញ់ ក្នុងនោះមានដូចជាសណ្ដែកដី គ្រាប់ស្វាយចន្ទី កៅឡាក់ អាល់ម៉ុន គ្រាប់រីករាយ វ៉ុលណាត់ ជាដើម។ ក្រៅពីមានជាតិវីតាមីន B វាក៏សម្បូរសារធាតុចិញ្ចឹមផ្សេងៗដូចជា អាស៊ីដខ្លាញ់អូមេហ្គា ៣ ម៉ាញេសូម។
ក្នុងនោះយើងអាចសាកល្បងវិធីមួយចំនួនដូចខាងក្រោមទៀត ដើម្បីកាត់បន្ថយអាការៈចាញ់៖
– ញ៉ាំអាហារសាបៗ
– ញ៉ាំតិចៗ តែច្រើនដង
– ញ៉ាំអាហារមានជាតិខ្ញី
– ផឹកទឹកឱ្យបានច្រើន
– កុំញ៉ាំអាហារហឹរ និងមានជាតិខ្លាញ់
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured
- សម្រស់ជីវិត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍