Connect with us

ទឹកប្រាក់៣៦លានរៀល ត្រូវបានផ្តល់ជូនអតិថិជនរបស់ធនាគារ ស្ថាបនា និងធនាគារឯកទេស វីង

ត្រឹមតែ ៧សប្តាហ៏សោះ ធនាគារស្ថាបនា និងធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ចំនួន ៣៦លានរៀលដល់អតិថិជន មានសំណាងដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមករវាងធនាគារឯកទេស វីង និងធនាគារ ស្ថាបនា។

ក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិជនរបស់ខ្លួន កាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមក បានផ្តល់រង្វាន់ទឹកប្រាក់៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់១លានរៀល០២រង្វាន់ និងទឹកប្រាក់ ៤០ម៉ឺនរៀលចំនួន០៥រង្វាន់ ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។

ដើម្បីទទួលបានសំណាងទាំងនេះ អតិថិជនធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់បង់ ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាម ភ្នាក់ងារវីងជិត៨០០០កន្លែងនៅទូទាំងប្រទេស នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់១លានរៀល០២រង្វាន់ប្រចាំសប្តាហ៏ បានយ៉ាងស្រួល។

សម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មកធនាគារឯកទេស វីង តាមរយៈ Sathapana Mobile ឬពីគណនីវីងទៅគណនីធនាគារ ស្ថាបនា នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀលចំនួន០៥រង្វាន់រៀងរាល់សប្តាហ៍ផងដែរ។

ក្រុមការងាររបស់ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជន ដែលមានសំណាងក្លាយជាម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេស វីង និង ធនាគារ ស្ថាបនា៕

Loading...

ពេញនិយម