Connect with us

ផ្សិតម្ជុល នាំចូលពីកូរ៉េខាងត្បូង ធ្វើឱ្យអ្នកទទួលទានស្លា ប់ ០៤នាក់ហើយនៅអាមេរិក

អាមេរិក៖ កាលពីពេលថ្មីៗនេះ ការរបាយការណ៍ស្រាវជ្រាវ បានរកឃើញថា ផ្សិតម្ជុល ដែលផលិតដោយក្រុមហ៊ុន Green Co. Ltd នៅកូរ៉េខាងត្បូង បានខូចគុណភាពដោយបាក់តេរី Listeria Monocytogenes ដែលបង្កជាជំងឺ Listeriosis ។

ការរកឃើញនេះ ស្ថិតនៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ដែលអ្នកទទួលទានផ្សិតម្ជុលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង បានមានអាការៈ Listeriosis ។ នៅឯសហរដ្ឋអាមេរិក សេចក្ដីរាយការណ៍បានឱ្យដឹងថា មនុស្សចំនួន ០៤នាក់ បានស្លាប់ដោយសារតែទទួលទានផ្សិតម្ជុលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្ដីណែនាំធ្វើការប្រមូលយកផ្សិតម្ជុលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Green Co. Ltd ដើម្បីយកទៅកម្ទេចចោលផងដែរ។ យ៉ាងណាមិញ ឥណ្ឌូណេស៊ី បានប្រកាសផងដែរថា ផ្សិតម្ជុល ដែលមានប្រភពក្រៅពីកូរ៉េខាងត្បូង គឺមានសុវត្ថិភាពក្នុងការទទួលទាន។

ចំណែកអង្គការសុខភាពពិភពលោក បានសេចក្ដីណែនាំដល់បណ្ដាប្រទេសនានា ចំពោះផលប៉ះពាល់នៃការទទួលទានផ្សិតម្ជុលរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះផងដែរ៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម