Connect with us

កញ្ញា រ៉ាប៊ី ប្រលែងមួយប្រាវអោយទស្សនិកជនថើបថ្ពាល់ម៉ាឆ្ងាញ់មាត់តែម្តង

ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង តារាសម្ដែងកម្ពុជាជាច្រើនរូប ក្នុងនោះដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉ាប៊ី នាយ ពាក់មី ក៏ដូចជាតារាជាច្រើនរូបផ្សេងទៀត បានទៅកាន់ ប្រទេសកូរ៉េខាងត្បូង ដើម្បីសម្តែងនឹងរាំច្រៀង ចែកជូនភាពរីករាយកម្សាន្ត ដល់បងប្អូនពលករខ្មែរ ដែលធ្វើការទីនោះផងដែរ។

យើងសង្កេតឃើញថាទិដ្ឋភាពនៃការប្រគុំតន្រ្តីពោរពេញទៅដោយភាពរីករាយ ក្នុងស្និទ្ធស្នាលដោយសារតែតារាចម្រៀងនីមួយៗ សុទ្ធសឹងតែបានផ្តល់នូវក្តីស្រលាញ់ ភាពកក់ក្តៅ និងការនិយាយកំប្លុកកំប្លែង ទៅកាន់បងប្អូនពឡករកម្ពុជាយើង សើចសប្បាយទាំងអស់គ្នាផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន ថែមទាំងទទួលបានកាដួពិសេស ពីIdol របស់ពួកគេថែមទៀតផង។ ជាក់ស្តែង តារាចម្រៀងស្រីចង្កេះទន់ទោរ កញ្ញា រ៉ាប៊ី ដែលភាគច្រើនគេស្គាល់ថាជាម្ចាស់បទ «មាន់ស្រែ» ក៏បានផ្តល់កាដូពិសេសមួយទៅកាន់ អ្នកគាំទ្របុរសដែលមានសំណាងខាងក្រោមនេះ រ៉ាប៊ី បានផ្តល់កាដូជាស្នាមថើប ពោលគឺនាងបានអនុញ្ញាត ឲ្យអ្នកគាំទ្ររូបននោះ ថើបថ្ពាល់នាងមួយខ្សឺតយ៉ាងឆ្ងាញ់តែម្តង។មិនតែប៉ុណ្ណោះ ក្រៅពីកញ្ញា រ៉ាប៊ី ក្នុងនោះ នាយ ពាក់មី ក៏ទទួលបានស្នាមថើប ពីអ្នកគាំទ្រនារីស្រីស្រស់ជាច្រើនខ្សឺត មិនចាញ់កញ្ញា រ៉ាប៊ីផងដែរ។


អ្នកគាំទ្រកម្ពុជាម្នាក់ក៏បានអរគុណដល់អ្នករៀបចំកម្មវិធីនេះឡើង ដែលធ្វើអោយពួកគាត់សប្បាយរីករាយ ពីព្រោះកន្លងមកមិនដែលមានកម្មវិធីបែបនេះទេ ជាលើកទីមួយហើយដែលពលករខ្មែរបានជុំគ្នាដោយក្តីរីករាយ ហើយក៏សុំអោយមានកម្មវិធីបែបនេះរាល់ៗឆ្នាំ ៕  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម